យោងតាមគេហទំព័រ Pilotafrica បានអោយដឹងថា អ្នកជំនាញតុបតែងម្ហូបអាហារម្នាក់ បានយក នំបុ័ង មកផ្គុំគ្នាបង្កើតជា  កន្លែងសំគាល់មួយចំនួន របស់ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស គួរអោយទាក់ទាញ។

លោក Lennie Payne ជាអ្នកបង្កើតសិល្បៈគួរអោយទាក់ទាញនេះ បានយក នំបុ័ងបួនជ្រុង នំបុ័ងដុំមូលតូចៗ និង ស៊ាំងវិចស្តើង ជាច្រើន បង្កើតជា កន្លែងសំគាល់របស់ទីក្រុងឡុងដ៏ ដែលមានដូចជា ប៉មនាឡិកា Big Ben អគារកញ្ចក់ដ៏ខ្ពស់ The Shard និង  ទោងវិលធំ London Eye ជាដើម។

យោងតាមគេហទំព័រដដែលបានអោយដឹងថា នំបុ័ងទាំងអស់នោះ ត្រូវបានក្រុមហ៊ុនម្ហូបអាហារ Warburtons ដែលជាក្រុមហ៊ុនធ្វើនំល្អជាងគេ ប្រគល់អោយ។ អ្នកតំនាងក្រុមហ៊ុននេះ បាននិយាយថា ដើម្បីចូលរួមការប្រកាស ជាក្រុមហ៊ុននំបុ័ងទី១ នៅទីក្រុងឡុងដ៏ ទើបក្រុមហ៊ុន Warburtons បានយកនំបុ័ង បង្កើតជាកន្លែងសំគាល់ របស់ទីក្រុងឡុងដ៏។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះអគារធ្វើពីនំបុ័ងនេះ?




ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]