កំពូលរថយន្តស្ព័រទាំង១០ ដែលមានការតុបតែងផ្នែកខាងក្នុងឡូយបំផុត

//s9.kh1.co/ee/eef15fff4a873376c70e34f0c07018d3ff42e5f7.jpg
បច្ចេកវិទ្យា

 ២៦-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ដោយសារតែបច្ចេកវិទ្យាជឿនលឿនខ្លាំងពេកទៅ ធ្វើឱ្យផ្នែកខាងក្នុងរថយន្តខ្លះមើលទៅស្រដៀងនឹង spacecraft ច្រើនជាងឡានទៅទៀត

បរទេស៖ នៅពេលដែលយើងគិតដល់រថយន្តស្ព័រ រឿងដែលនឹកដល់ដំបូងគឺល្បឿននិងភាពទាក់ទាញរបស់វា។ ទោះបីជាយានយន្តកំពូលលឿនទាំងនេះ មានផ្នែកខាងក្រៅឡូយក៏ដោយ ក៏ផ្នែកខាងក្នុងពួកវាខ្លះក៏ឡូយមិនចាញ់ខាងក្រៅដែរ ដែលជួយឱ្យអ្នកបើកបរមានអារម្មណ៍ថាដូចជាកំពុងអង្គុយក្នុងរឿង sci-fi បែបអនាគតយ៉ាងអ៊ីចឹង។ ក្នុងប៉ុន្មានទសវត្សថ្មីៗនេះ ឧស្សាហកម្មយានយន្តបានរចនាផ្នែកខាងក្នុងរថយន្តស្ព័រកាន់តែទំនើបទៅៗ និងមានការរីកចម្រើនខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុំឱ្យចាំយូរ ខាងក្រោមគឺជារថយន្តស្ព័រទាំង10ដែលមានការរចនាខាងក្នុងឡូយអស់ស្ទះ៖

10. Mercedes-AMG GT

រូបភាព
រូបភាព

ផ្នែកខាងក្នុងរបស់រថយន្ត Mercedes ស្ថិតក្នុងចំណោមផ្នែកខាងក្នុងរបស់រថយន្តដែលល្អបំផុតនៅលើពិភពលោក។ 

រូបភាព
រូបភាព

9. W Motors Fenyr Supersport

រូបភាព
រូបភាព

រថយន្តស្ព័រ limited-edition មួយនេះគឺត្រូវបានគេហៅថាជា true performance monster និងមានការរចនាផ្ទៃខាងក្នុងទំនើប និងទាក់ទាញមែនទែន។

រូបភាព
រូបភាព

8. Bugatti Chiron

រូបភាព
រូបភាព

ផ្នែកខាងក្នុងរបស់រថយន្តនេះមានអំពូល LED ដែលមានរាងជាអក្សរ C នៅចំកន្លែងបែងចែកកៅអីចេញជាពីរ ហើយវាបានរំលេចនូវភាពឆើតឆាយនៃរថយន្តម៉ាក Bugatti Chiron មួយនេះ។

រូបភាព
រូបភាព

7. McLaren 720s

រូបភាព
រូបភាព

មិនដូចរថយន្តស៊េរីដទៃនោះទេ កៅអីរបស់រថយន្ត McLaren 720s មានផាសុកភាព ស្រួលអង្គុយខ្លាំង ដោយវាប្រើពូកគុណភាពខ្ពស់បំផុតប៉ុណ្ណោះមិនធ្លាប់មាននៅក្នុងឡានទំនើបនានា។

រូបភាព
រូបភាព

6. Spyker C8 Aileron

រូបភាព
រូបភាព

ផ្នែកខាងក្នុងត្រូវបានរចនាឡើងមើលទៅដូចជាកាប៊ីនយន្ដហោះច្រើនជាងឡាន ដោយមានសភាពធំទូលាយមែនទែន។

រូបភាព
រូបភាព

5. Porsche 911 Turbo S

រូបភាព
រូបភាព

រថយន្ត Porsche 911 Turbo S មានផ្នែកខាងក្នុងឡូយខ្លាំងក្នុងចំណោមរថយន្ត Porsche​ ដទៃទៀត ដែលការរចនាមានការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើប និងការរចនាបែប classic។

រូបភាព
រូបភាព

4. Ferrari 812 Superfast

រូបភាព
រូបភាព

បើទោះជាផ្នែកខាងក្នុងរបស់រថយន្ត Ferrari 812 Superfast មិនល្អប្រណិតដូចរថយន្តដទៃទៀតក៏ដោយ ក៏ម៉ាស៊ីនត្រជាក់ ឬ A/C vents របស់វាមានរាងដូចជាម៉ាស៊ីនចំហេះយន្តហោះយ៉ាងអ៊ីចឹង។  

រូបភាព
រូបភាព

3. Lamborghini Sian Roadster

រូបភាព
រូបភាព

ការរចនាផ្នែកខាងក្នុងនៃរថយន្ត Sian Roadster limited-edition ចុងក្រោយមានលក្ខណៈផ្តាច់មុខតែឯងតែម្តង ដោយបានបំពាក់ដោយឧបករណ៍ឌីជីថលទាំងស្រុង និងរន្ធខ្យល់ចេញចូល (air vent) របស់វាគឺព្រីនពី 3D។

រូបភាព
រូបភាព

2. Aston Martin One-77

រូបភាព
រូបភាព

គ្រាន់តែបើកទ្វារមកភ្លាម គួរឱ្យចង់ចូលបើកទៅហើយ! រថយន្ត Aston Martin One-77 មានផ្នែកខាងក្នុងដែលទំនើបនិងឡូយបំផុត ហើយរថយន្តនេះផលិតតែ77គ្រឿងប៉ុណ្ណោះក្នុងលោក។

រូបភាព
រូបភាព

1. Pagani Huayra Lampo

រូបភាព
រូបភាព
រូបភាព
រូបភាព

មិនស្ងើចសរសើរមិនបានព្រោះរថយន្តរបស់ Pagani មិនថាល្បឿនឬក៏ផ្នែកខាងក្នុងនោះទេ ពួកវាគឺមានការរចនាបានយ៉ាងល្អ។ រថយន្តដ៏កម្រ Huayra Lampo ពីក្រុមហ៊ុនផលិតរថយន្តរបស់អ៊ីតាលីមួយនេះ មានផ្នែកខាងក្នុងរបស់វាឡូយបំផុតមិនធ្លាប់មាន ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ៕

Join us: https://t.me/khmerload

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T