Fred បង្ហើបថា Bruno តែងតែនិយាយពីកីឡាករនៅ Premier League ម្នាក់នេះតាំងពីផ្ទេរមក Old Trafford

//s9.kh1.co/bb/bb56e539032eceb2876914a361276f82dac99f8d.jpg
កីទ្បា

 ២៦-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Bruno កោតសរសើរខ្សែប្រយុទ្ធម្នាក់នៅ PL

អង់គ្លេស៖ ខ្សែបម្រើ Fred របស់ក្លិបបិសាចក្រហម Manchester United បានបង្ហើបឲ្យដឹងថា មិត្តរួមក្រុមរបស់គេគឺ ខ្សែបម្រើ Bruno Fernandes តែងតែនិយាយពី ខ្សែប្រយុទ្ធ Rapinha ជារឿយៗតាំងពីផ្ទេរមកទឹកដី Old Trafford ម៉្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Fred
ខ្សែបម្រើ Fred
ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes

Rapinha ជាខ្សែប្រយុទ្ធឆ្នើមម្នាក់ប្រចាំក្លិប Leeds United ប៉ុន្តែកាលពីមុនគេធ្លាប់លេងជាមួយ ខ្សែបម្រើ Bruno Fernandes នៅក្លិប Sporting Lisbon នៅឯប្រទេសព័រទុយកាល់ទើបទំនាក់ទំនងរវាងអ្នកទាំងពីរនៅតែល្អ។

ខ្សែប្រយុទ្ធ Rapinha 
ខ្សែប្រយុទ្ធ Rapinha 
ខ្សែប្រយុទ្ធ Rapinha និង Bruno Fernandes 
ខ្សែប្រយុទ្ធ Rapinha និង Bruno Fernandes 

Rapinha រកបាន ៦គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម៦គ្រាប់ទៀតនៅក្នុងការបង្ហាញខ្លួនចំនួន២៦លើកក្នុងក្របខណ្ឌ Premier League ប៉ុន្តែកាលពីយប់មិញនេះ គេមិនបានចូលលេងទល់នឹង Manchester United ឡើយដោយសារកំពុងសម្រាកព្យាបាលរបួសត្រង់សាច់ដុំភ្លៅ។

ខ្សែប្រយុទ្ធ Rapinha
ខ្សែប្រយុទ្ធ Rapinha

Fred បានថ្លែងប្រាប់គេហទំព័រផ្លូវការរបស់ Man UTD ថា៖

Bruno តែងតែនិយាយពី Rapinha ជារឿយៗគឺតាំងពីគេផ្ទេរមកលេងនៅ Old Trafford ម៉្លេះ។ ពួកគេធ្លាប់លេងជាមួយគ្នានៅ Lisbon ។ គេជាកីឡាករដ៏អស្ចារ្យមួយរូបដែលបង្ហាញទម្រង់លេងដ៏លេចធ្លោនៅរដូវកាលនេះខណៈក្លិបជាច្រើនក៏កំពុងសម្លឹងចង់បានគេដែរ។

ខ្សែបម្រើ Fred 
ខ្សែបម្រើ Fred 
ខ្សែបម្រើ Fred 

គួរបញ្ជាក់ផងដែរថា Manchester United ប្រកួតបានត្រឹមស្មើ ០ ទល់នឹង ០ ជាមួយ Leeds កាលពីយប់មិញខណៈក្រុមបិសាចនៅតែរក្សាតំណែងលេខ២ក្នុងតារាង Premier League ៕

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T