ខេត្តស្វាយរៀង ៖ បុរសជនជាតិយួនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ មិថុនា ២០១៣ នៅក្នុងផ្ទះជួលស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ពីបទចែកចាយគ្រឿងញៀន ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះយិន យ៉ាំងធៀង ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅកន្លែងចាប់ខ្លួនខាងលើ។ សមត្ថកិច្ចបន្តថា ជនល្មើសបានប្រព្រឹត្តការជួញដូរគ្ រឿងញៀនជាច្រើនលើកច្រើនសា ច្រើនខែមកហើយ។ ប្រតិបត្តិការបង្ក្រាបលើកនេះរឹបអូសបានវត្ថុតាងជាក់ស្តែង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម្សៅក្រាមពណ៌ស៤កញ្ចប់តូច ទម្ងន់០,០៣ក្រាម ទូរស័ព្ទ១ និងម៉ូតូម៉ាកវ៉េវអាល់ហ្វា១គ្រឿងជិះធ្វើសកម្មភាព ។

សមត្ថកិច្ចប្រឆាំងការជួញដូរគ្រឿង ញៀននៅព្រឹកថ្ងៃទី២៥ មិថុនា ២០១៣នេះ ចាត់ការបញ្ជូនជនសង្ស័យទៅ សាលាដំបូងខេត្តស្វាយរៀង រួចឃុំខ្លួនបណ្តោះអាសន្ននៅ ពន្ធនាគារនាវេលាម៉ោង១២ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២៦ មិថុនា ២០១៣ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]