បុគ្គលិកពេទ្យ ជាច្រើននាក់យំបណ្ដើររៀបចំឥវ៉ាន់បណ្ដើរទៅធ្វើចត្តាឡីស័ក ក្រោយដឹងថាអ្នកជំងឺម្នាក់ផ្ទុកជំងឺកូវីដ១៩ (មានវីដេអូ)

//s9.kh1.co/e7/e7d95b1493bcbbda12ea6a833ea9e43e4f2a81ab.jpg
សង្គម

 ២៦-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

គួរឱ្យអាណិត បុគ្គលិកពេទ្យ១៧នាក់បានចាកចេញពីក្នុងមន្ទីរពេទ្យខ្លួនធ្វើការ បន្ទាប់ពីដឹងថាអ្នកជំងឺម្នាក់បានផ្ទុកជំងឺកូវីដ១៩

ថៃ៖ បុគ្គលិកពេទ្យមួយកន្លែងនៅក្នុងប្រទេសថៃចំនួន១៧នាក់យំបណ្ដើររៀបចំឥវ៉ានបណ្ដើរដើម្បីទៅឃុំខ្លួនបន្ទាប់ពីបែកធ្លាយថាមានអ្នកជំងឺម្នាក់ព្យាយាមលាក់បាំងថាខ្លួនមានផ្ទុកជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលកន្លងទៅថ្មីៗនេះមានសេចក្ដីរាយការណ៍មកថាមានមន្ទីរពេទ្យមួយកន្លែងឈ្មោះថា Samutprakarn ស្ថិតក្នុងប្រទេសថៃ មានបុគ្គលិកពេទ្យចំនួន១៧នាក់ក្នុងនោះរួមមាន វេជ្ជបណ្ឌិត២នាក់ គិលានុបដ្ឋាយិកា ៩នាក់ និងមានបុគ្គលិក ចំនួន៦នាក់ផ្សេងទៀត ត្រូវបាននាំទៅឃុំខ្លួនធ្វើចត្តាឡីស័ក បន្ទាប់ពីបានដឹងថាមានអ្នកជំងឺម្នាក់បានចូលសម្រាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យនោះហើយព្យាយាមលាក់បាំងថាខ្លួនមានផ្ទុកជំងឺកូវីដ១៩។

បុគ្គលិកពេទ្យ
បុគ្គលិកពេទ្យ

ហេតុការនោះបានកើតឡើងបន្ទាប់ពីខាង មន្ទីរពេទ្យ Samutprakarn បានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុកថា

" នៅក្នុងមន្ទីរពេទ្យ Samutprakarn មានករណីអ្នកជំងឺម្នាក់បានចូលសម្រាកនៅក្នុងមន្ទីរពេទ្យហើយ អ្នកជំងឺម្នាក់នោះបានព្យាយាមលាក់បាំងថាខ្លួនមានផ្ទុកជំងឺកូវីដ១៩ ដែលវាបានផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់បុគ្គលិកពេទ្យរហូតទៅដល់១៧នាក់ និងបានប៉ះពាល់យ៉ាងខ្លាំងទៅដល់សេវាកម្មនៅក្នុងមន្ទីរពេទ្យទាំងមូល"

ហ្វេសប៊ុក មន្ទីរពេទ្យ

ក្នុងនោះគេសង្កេតឃើញថាមានក្រុមគ្រូពេទ្យស្រីប្រុសជាច្រើននាក់ដែលជាបុគ្គលិកក្នុងមន្ទីរពេទ្យនោះបានយំបណ្ដើរ និង រៀបចំឥវ៉ានដើរចេញពីក្នុងមន្ទីរពេទ្យយ៉ាងគួរឱ្យអាណិត ដើម្បីទៅធ្វើចត្តាឡីស័កព្រមទាំងឃុំខ្លួន១៤ថ្ងៃផងដែរ៕

Join Us ៖https://t.me/khmerload 

ចង់ដឹងច្បាស់សូមទៅទស្សនាវីឌីអូទាំងអស់គ្នា៖

បុគ្គលិកពេទ្យ
បុគ្គលិកពេទ្យ
បុគ្គលិកពេទ្យ
បុគ្គលិកពេទ្យ
វីឌីអូ
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T