មកស្ដាប់សំដីរបស់អ្នកគ្រប់គ្រងក្លិបទាំង១២នាក់នេះ អំពី European Super League

//s9.kh1.co/70/7062658b36f88a71683bae6e7addeaa181edc0d2.jpg
កីទ្បា

 ២៦-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សារពីកីឡាករនិងអ្នកគាំទ្រចំពោះការរិះគន់អំពី Super League មិនមែនជាហេតុផលសមរម្យដែលធ្វើឲ្យ Super League

បរទេស៖ សារពីកីឡាករនិងអ្នកគាំទ្រចំពោះការរិះគន់អំពី Super League មិនមែនជាហេតុផលសមរម្យដែលធ្វើឲ្យ Super League រំសាយបាននោះឡើយ ប៉ុន្តែការគិតរបស់អ្នកគ្រប់គ្រងក្លឹបទាំង ១២ រូបនេះត្រូវបានគេគិតថាសក្តិសមចពោះការបានរុញច្រានដោយចេតនា ដើម្បីកំឲ្យមានការកើតឡើងនូវ Super League ។ ទោះបីជាក្លឹបភាគច្រើនបានសម្រចចិត្តចាកចេញពី Super League ពិតមែន ប៉ុន្តែ Super League មិនទាន់បានប្រកាសរំសាយមួយភាគរយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាសម្ដីរបស់អ្នកគ្រប់គ្រងក្លិបទាំង ១២ ដែលបាននិយាយអំពី Super League

១២. Andrea Pirlo (Juventus)

វាជាការអភិវឌ្ឍន៍សម្រាប់ពិភពបាល់ទាត់។ បាល់ទាត់មានការផ្លាស់ប្តូរជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះចាប់តាំងពីមានក្របខ័ណ្ឌ Champions League ទាំងវិធីនៃការលេងនិងច្បាប់។ ប៉ុន្តែខ្ញុំមិនមែនជាមនុស្សពូកែពន្យល់នោះទេ ប្រធានក្លឹបជាអ្នកស្ថិតនៅជួរមុខហើយវាអាស្រ័យលើគាត់ដើម្បីនិយាយអំពីរឿងនេះ។

Andrea Pirlo
Andrea Pirlo (Juventus)
Andrea Pirlo (Juventus)

១១. Diego Simeone (AT Madrid)

ញុំជាគ្រូបង្វឹកហើយខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការបង្វឹកនៅកន្លែងដែលពួកគេប្រាប់ខ្ញុំ។ ខ្ញុំគ្មានការសង្ស័យទេពួកគេនឹងធ្វើការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់អនាគតក្លឹបរបស់យើង។

Diego Simeone
Diego Simeone
Diego Simeone

១០. Thomas Tuchel (Chelsea)

ខ្ញុំមិនភ្ញាក់ផ្អើលនោះទេ ប៉ុន្តែខ្ញុំភ្ញាក់ផ្អើលប្រសិនបើពួកគេជ្រៀតជ្រែកក្នុងការបង្កើតក្រុមឬការហ្វឹកហាត់របស់ខ្ញុំ។ វាជារឿងធម្មតានោះទេដែលពួកគេមិនរាប់បញ្ចូលគ្រូបង្វឹកនៅក្នុងនយោបាយកីឡានិងការសម្រេចចិត្តនាពេលអនាគត ទាំងអស់នេះច្បាស់ជាការងាររបស់ក្រុមប្រឹក្សាភិបាល។

Thomas Tuchel
Thomas Tuchel
Thomas Tuchel

៩. Zinedine Zidane (Real Madrid)

ទាំងនេះគឺជាសំណួរសម្រាប់ប្រធានក្លឹប។ ខ្ញុំនៅទីនេះដើម្បីនិយាយអំពីការប្រកួត។ ខ្ញុំនឹងមិនផ្តល់នូវគំនិតរបស់ខ្ញុំអំពី Super League នោះទេ។ អ្នកអាចនិយាយថាខ្ញុំមិនដែលចូលរួមទេហើយនោះជាការពិត។

Zinedine Zidane
Zinedine Zidane
Zinedine Zidane

៨. Stefano Pioli (AC Milan)

ខ្ញុំស្តាប់ដំបូន្មានពីក្លឹបរបស់ខ្ញុំដែលបានស្នើសុំឱ្យខ្ញុំផ្តោតលើការងារនិងគោលដៅរបស់ក្លឹប។ ពួកយើងនឹងវាយតម្លៃនូវអ្វីដែលនឹងកើតឡើងនាពេលអនាគត។ ឥលូវនេះមិនមែនជាពេលវេលាត្រឹមត្រូវដើម្បីនិយាយអំពីវានោះទេ។

Stefano Pioli
Stefano Pioli
Stefano Pioli

៧. Ryan Mason (Tottenham Hotspur)

ខ្ញុំគិតថាអ្នកអាចស្រមៃបាន អំពីសិទ្ធិអាទិភាពដែលកំពុងកើតឡើងនៅខាងក្នុងក្លឹប។ ខ្ញុំមិនអាចផ្តល់ចម្លើយស្មោះត្រង់បានទេ ដូច្នេះឥឡូវនេះខ្ញុំមិនមែនជាមនុស្សដែលត្រូវសួរនោះទេ។

Ryan Mason
Ryan Mason
Ryan Mason

៦. Ronald Koeman (FC Barcelona)

ខ្ញុំមិនចង់និយាយច្រើនអំពីបញ្ហានេះទេ ប៉ុន្តែខ្ញុំយល់ស្របនៃការលើកឡើងនៅក្នុង tweeter របស់ Piqué។

Ronald Koeman
Ronald Koeman
Ronald Koeman

៥. Mikel Arteta (Arsenal)

ខ្ញុំគិតថារឿងនេះបានផ្តល់មេរៀនធំៗ ហើយវាបង្ហាញពីសារៈសំខាន់នៃបាល់ទាត់នៅលើពិភពលោក ហើយវាបានបង្ហាញឲ្យដឹងថាព្រលឹងនៃកីឡាជាកម្មសិទ្ធិរបស់អ្នកគាំទ្រ។

Mikel Arteta
Mikel Arteta
Mikel Arteta

៤. Jurgen Klopp (Liverpool)

ខ្ញុំយល់ពីកំហឹងរបស់អ្នកគាំទ្រ។ ខ្ញុំមិនដឹងច្បាស់ថាហេតុអ្វីបានជាក្លឹបទាំង ១២ ធ្វើវា។នៅក្នុងបាល់ទាត់ត្រូវបានការផ្លាស់ប្តូរ។ កន្លែងណាអំណាចគឺមិនត្រឹមត្រូវទេ វាតែងតែមានល្បែងច្រើនៗ នោះ​ហើយ​ជា​ការ​មិន​ត្រឹមត្រូវ។ វាគ្រាន់តែនិយាយអំពីលុយគ្មានអ្វីផ្សេងទៀតនោះទេ។

Jurgen Klopp
Jurgen Klopp
Jurgen Klopp

៣. Ole Gunnar Solskjaer (Manchester United)

ខ្ញុំមិនចូលចិត្តគំនិត Super League ទេ។ ខ្ញុំត្រូវតែរកសិទ្ធិលេងឲ្យកីឡារបស់ខ្ញុំ ពួកគេមានសិទ្ធិលេងនៅអឺរ៉ុប។ យើងដឹងថាយើងជាអ្នកត្រួសត្រាយហើយយើងនៅអឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំ ហើយយើងចង់ក្លាយជាផ្នែកមួយនៃយុទ្ធនាការអ៊ឺរ៉ុបដែលទទួលបានជោគជ័យម្តងទៀត។

Ole Gunnar Solskjaer
Ole Gunnar Solskjaer
Ole Gunnar Solskjaer

២. Antonio Conte (Inter Milan)

ពានរង្វាន់ក្របខ័ណ្ឌ Champions League និង Europa League ត្រូវតែលេងដោយអ្នកដែលសមនឹងទទួលបាន។ កីឡាត្រូវមានលក្ខណៈគ្រប់គ្រាន់ល្អជានិច្ ចប៉ុន្តែ UEFA រៀបចំរាល់ការប្រកួតទាំងអស់និងរក្សាទុកតែផ្នែកតូចមួយនៃប្រាក់ទៅក្លឹបប៉ុណ្ណោះ។ ក្លឹបត្រូវតែទទួលបានរង្វាន់ឲ្យសមស្របនៃការប្រកួតប្រជែងនេះដែរ។

Antonio Conte
Antonio Conte
Antonio Conte

១. Pep Guardiola (Manchester City)

វាមិនជាកីឡាដែលពោរពេញទៅដោយការប្រកួតប្រជែងនិងដើម្បីភាពជោគជ័យនោះទេ។ វាបានបង្ហាញរួចទៅហើយនូវប្រាក់រង្វាន់និងភាពជោគជ័យ ទោះបីចាញ់ក៏ដោយ៕

Pep Guardiola
Pep Guardiola
Pep Guardiola

ប្រភព៖ 90min.com

HEM CHANNARITH
Libra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T