យកលេសមែន? Carvajal ថា Real Madrid លេងស្មើ Real Betis ដោយសារហេតុផលមួយនេះ

//s9.kh1.co/e3/e3766511ed14454522dddaa0ceb877452cdb7c87.jpeg
កីទ្បា

 ២៦-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Carvajal ប្រាប់ពីហេតុផលដែល Real Madrid លេងស្មើ Real Betis

អេស្ប៉ាញ៖ ខ្សែការពារ Dani Carvajal បានចូលលេងលើកដំបូងចាប់តាំងពីថ្ងៃទី១៤ខែ កុម្ភៈ ក្នុងការប្រកួតរវាង Real Madrid ទល់នឹង Real Betis ប៉ុន្តែលទ្ធផលនៃការប្រកួតបែរជាធ្វើឲ្យគេខកចិត្តព្រោះក្រុមលេងបានត្រឹមស្មើ ០ ទល់នឹង ០ ជាមួយ Real Betis។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Dani Carvajal ក្នុងការប្រកួតទល់នឹង Real Betis
ខ្សែការពារ Dani Carvajal ក្នុងការប្រកួតទល់នឹង Real Betis

ក្រោយទទួលការរិះគន់ពីសំណាក់អ្នកគាំទ្ររឿង Real Madrid លេងមិនបានល្អ កីឡាករវ័យ២៩ឆ្នាំរូបនេះបានចេញមុខការពារក្រុមថា ហេតុផលដែលពួកគេលេងមិនសូវបានល្អដូចការរំពឹងទុកគឺមកពីមានការប្រកួតដង្ហែជាប់ៗគ្នាច្រើនពេក ដោយ Real Madrid ត្រូវចូលប្រកួតទាំង La Liga និង Champions League ហើយម្យ៉ាងទៀតកីឡាករសំខាន់ៗមួយចំនួនក៏កំពុងសម្រាកព្យាបាលរបួសផងដែរ។

ការប្រកួតរវាង Real Madrid និង Real Betis
ការប្រកួតរវាង Real Madrid និង Real Betis
ការប្រកួតរវាង Real Madrid និង Real Betis
ការប្រកួតរវាង Real Madrid និង Real Betis

Carvajal បានថ្លែងថា៖

កាលវិភាគនៃការប្រកួតគឺពិតជាជាប់ៗគ្នាច្រើនស្អេកស្កះណាស់ ហើយកីឡាករក្នុងក្រុមក៏បាត់មុខច្រើនដែរ។ មិនមែនត្រឹមតែប៉ុណ្ណឹងទេ គ្រូបង្វឹកក៏៏មិនអាចពឹងផ្អែកលើគ្រប់គ្នាដែរ ខ្ញុំគិតថាពួកយើងធ្វើមិនសូវបានល្អដោយសារកីឡាករមិនមានពេលសម្រាកគ្រប់គ្រាន់។ នៅសល់១៥ពិន្ទុទៀតដែលយើងត្រូវស្រវាឲ្យបាន ហើយពួកយើងនឹងព្យាយាមយកវាឲ្យបាន។

ខ្សែការពារ Dani Carvajal 
ខ្សែការពារ Dani Carvajal
ខ្សែការពារ Dani Carvajal

គួរបញ្ជាក់ផងដែរថា Real Madrid កំពុងឈរនៅលេខរៀងទី២មាន ៧១ ពិន្ទុដោយចាញ់ ក្រុមកំពូលតារាង Atletico Madrid តែ២ពិន្ទុប៉ុណ្ណោះ៕

ការប្រកួតរវាង Real Madrid និង Real Betis
ការប្រកួតរវាង Real Madrid និង Real Betis

ប្រភពmarca


ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T