រំជួលចិត្ត! មូលហេតុទាំងនេះហើយ ជាហេតុធ្វើឲ្យ ការលះបង់របស់ក្រុមគ្រូពេទ្យជួរមុខ មានទំហំធំបែបនេះ (មានវីដេអូ)

//s9.kh1.co/c2/c2c34c6cd4430f647caeb965d40a98503b035b5b.jpg
តារា & កម្សាន្ដ

 ២៦-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សិល្បករ សិល្បការិនីខ្មែរ ទាំង ១០រូប បានព្រួតដៃគ្នា បង្កើតជាវីដេអូ ដើម្បីឲ្យបងប្អូន បានដឹងពី ទំហំលះបង់ របស់ក្រុមគ្រូពេទ្យ ជួរមុខ

រាជធានីភ្នំពេញ ៖ ដោយសារ ការរីករាលដាលនៃជំងឺកូវីដ កាន់តែអូសបន្លាយ កម្មវិធី 3Fun បានប្រមូលគ្នា បង្កើតជាឃ្លីបវីដេអូ ដែលក្នុងនោះ សិល្បករ សិល្បការិនី ធ្លាប់បានឆ្លងកូវីដ១៩ បានចែករំលែក ពីអារម្មណ៍ពិតៗខ្លួន រីឯសិល្បករ សិល្បការិនីផ្សេងទៀត បានចែករំលែកពី ទំហំលះបង់មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ពិធីការ កែវ ចាន់និមល ក៏បានបញ្ជាក់ថា គ្រាន់តែឡើងឡានពេទ្យភ្លាម រូបនាង ចាប់ផ្តើមមានអារម្មណ៍ថា អ្នកជំងឺកូវីដ១៩ គឺឯកោរបំផុត ព្រោះសូម្បីតែ មើលមុខគ្នា លាគ្នាឲ្យបានកក់ក្តៅ ក៏បានដែរ ខណៈពេល តារាចម្រៀង ណុប បញ្ញារិទ្ធថា គ្រូពេទ្យ មិនត្រឹមតែ ដើរនាទីជា អ្នកព្យាបាល គ្រូពេទ្យក៏ជា អ្នកលើកអាហារ អ្នកប្រមូលសំរាម អ្នកជញ្ជូនឥវ៉ាន់ និងជាអ្នកធ្វើគ្រប់យ៉ាង ដើម្បីអ្នកជំងឺ ជាមួយគ្នានោះ តារាចម្រៀង វី ឌីណែត ក៏បានបញ្ជាក់ផងដែរថា ត្រឹមពាក្យអរគុណ ពិតមិនគ្រប់គ្រាន់ឡើយ ព្រោះគ្រូពេទ្យ បានទាញជីវិតថ្មីមួយឲ្យអ្នកជំងឺ ដើម្បីវិលត្រលប់មកជួបជុំ ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ ដូចដើមវិញ៕

ដេីម្បីទទួលបានព័ត៌មានរហ័សពីខ្មែរឡូត​ ៖ https://t.me/khmerload

បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលវីដេអូខាងក្រោម ៖

https://s9.kh1.co/__image/w=629,h=428,q=100/80/80db29e26a30e31c91debb0a18a0d127f015c419.png
រូបភាព
រូបភាព
រូបភាព
រូបភាព
ណុប បាយ៉ារិទ្ធហេង កែវនីតាគង់ ចាន់ស្រីមុំម៉ាក សែនសូនីតាកែវ ចាន់និមលវីឌីណែតរ៉េត សារីតាអៀង វិច្ឆ័យ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T