តារាស្រី វ័យក្មេងម្នាក់ រងរបួសកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីនាង ត្រូវបុរសម្នាក់ ចាក់ទឹកអាស៊ីតចំពីលើមុខ ពេលដែលនាងកំពុងគេងនៅក្នុងផ្ទះ។

ហេតុការណ៏បានកើតឡើងកាលពីម៉ោង៣ ព្រឹកថ្ងៃសៅរ៏ នៅពេលដែល តារាស្រី ឈ្មោះថា Bushra Waiz អាយុ ១៨ឆ្នាំ ជា តារា សម្តែងនិង តារាច្រៀង កំពុងគេងនៅក្នុងផ្ទះ។

លោក Akhtar Waiz ជាបងប្រុសតារាស្រីរូបនេះ បាននិយាយថា ពួកគាត់កំពុងគេងនៅទីធ្លាមុខផ្ទះ នៅក្នុងតំបន់ Nowshera  ខេត្ត Khyber Pakhtunkhwa ប្រទេស ប៉ាគីស្ថាន នៅពេលដែលហេតុការណ៏ដ៏អាក្រក់នេះកើតឡើង។ គាត់ បាននិយាយបន្តថា មានបុរសរូបនោះបានស្នើរនាងរៀបការ ប៉ុន្តែក្រោយមកបុរសនោះ បានយកទឹកអាស៊ីតស្រោចលើមុខរបស់នាង បន្ទាប់ពីត្រូវនាងបដិសេធ។  

បច្ចុប្បន្ននេះ តារាស្រីរូបនេះ កំពុងរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារ នាងរលាកនៅមុខខាងស្តាំ ជើងខាងស្តាំ ព្រមទាំងរលាក ដៃនិង ភ្នែកផងដែរ។ ចំណែកម្តាយនិង បងប្រុសរបស់នាងក៏រងរបួសស្រាល ដែរ នៅពេលដែលពួកគាត់ទាំងពីរ ព្យាយាមការពារតារាស្រីរូបនេះ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?



 

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]