ភ្ញាក់ព្រឺត! ក្រោយដឹងថាមកុដ បវរកញ្ញាចក្រវាលមួយនេះ មានតម្លៃដល់ទៅ...

//s9.kh1.co/87/877aa2aed188a065c92b0f9d2294e7fc6f1bc253.jpg
តារា & កម្សាន្ដ

 ២៦-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មកុដបវរកញ្ញាឆ្នាំ២០២០នេះមានឈ្មោះថា Mouawad Power of Unity Crownមានតម្លៃដល់ទៅ៥លាន

សហរដ្ឋអាមេរិក: ដូចដែលហ្វេនៗ និងប្រិយមិត្ត ដែលជាអ្នកគាំទ្រវិស័យប្រកួតបវរកញ្ញា ឬ Beauty Pageant បានជ្រាបរួចស្រាប់មកហើយថា ការប្រកួតបវរកញ្ញាឯកចក្រវាលពិភពលោក គឺជាការចម្រាញ់ និងជ្រើសរើសយកបេក្ខភាពដែលមានសមត្ថភាព ទេពកោសល្យ និងសម្រស់ដើម្បីអាចគ្រងជាម្ចាស់មកុដ ដែលនឹងអាចផ្តល់ជាគំរូវិជ្ជមានដល់ក្មេងស្រី ការអប់រំ និងអាចចូលរួមចំណែកនៅក្នុងកិច្ចការសង្គមផ្សេងៗទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មកុដទាំង៤ជំនាន់
មកុដទាំង៤ជំនាន់

យ៉ាងណាមិញដើម្បីឲ្យសមនឹងឈ្មោះជាបវរកញ្ញាឯកចក្រវាលពិភពលោក មកុដដែលបវរកញ្ញាជាប់ចំណាត់ថ្នាក់លេច១ ដែលនឹងត្រូវគ្រងក៏មានតម្លៃមិនធម្មតាដែរ។តួយ៉ាងមកុដនៅក្នុងការប្រកួតក្នុងឆ្នាំនេះ ក៏មាន ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍ និងតម្លៃដ៏ថ្លៃកប់ផងដែរ។ ដើម្បីជ្រាបឲ្យកាន់តែច្បាស់ តោះមកដឹងពីមកុដមួយនេះទាំងអស់គ្នា÷

មកុដ Mouawad Power of Unity Crown
មកុដ Mouawad Power of Unity Crown

មកុដបវរកញ្ញាឆ្នាំ២០២០នេះមានឈ្មោះថា  Mouawad Power of Unity Crown ( ២០១៩-បច្ចុប្បន្ន) ដែលមានប្រវត្តិយ៉ាងដូច្នេះ÷

- នៅថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០១៩ ក្រុមហ៊ុន គ្រឿងអលង្ការថ្មីរបស់អង្គការបវរកញ្ញាចក្រវាល Mouawad Jewelry បានបង្ហាញពីម្កុដ Mouawad ដែលត្រូវបានគេប៉ាន់ស្មានថាមានតម្លៃដល់ទៅ ៥ លានដុល្លារដែលធ្វើឱ្យវាក្លាយជាម្កុដដែលមានសម្រស់និងថ្លៃបំផុតលើពិភពលោក​ និងជាម្កុដបវរកញ្ញាឈរលើកំណត់ត្រា ម្កុដដែលមានពេជ្រ​ Canary មានទម្ងន់ ៦២,៨៣ ការ៉ាត់ ។ យ៉ាងណាមិញ បើយោងតាមលោក Pascal Mouawad ម្កុដនេះតំណាងឱ្យមហិច្ឆតាភាពចម្រុះសហគមន៍និងសម្រស់នៃបវរកញ្ញាចក្រវាល។

សូមរំលឹកផងដែរថា មកុដដ៏ថ្លៃមួយនេះធ្លាប់ត្រូវបានគ្រងដោយបវរកញ្ញាឯកចក្រវាលប្រទេស អាហ្វ្រិកខាងត្បូង បន្ទាប់ពីនាងដណ្តើមបានចំណាត់ថ្នាក់លេខ១ក្នុងការប្រកួត Miss Universe ឆ្នាំ២០១៩កន្លងទៅនេះ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

បវរកញ្ញាអាហ្វ្រិកខាងត្បូង
បវរកញ្ញាអាហ្វ្រិកខាងត្បូង
បវរកញ្ញាអាហ្វ្រិកខាងត្បូង
បវរកញ្ញាអាហ្វ្រិកខាងត្បូង
បវរកញ្ញាអាហ្វ្រិកខាងត្បូង
បវរកញ្ញាអាហ្វ្រិកខាងត្បូង
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T