ក្រោយលេច វីដេអូក្រុមសន្តិសុខ ចាប់ឥវ៉ាន់ប្រជាពលរដ្ឋ ពេលនេះ រដ្ឋបាលខណ្ឌ បានចេញមុខបកស្រាយ យ៉ាងដូច្នេះ

//s9.kh1.co/7a/7a0feb5d21491aa4937c88a962765e236253116c.jpg
សង្គម

 ២៦-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយប្រទះ មានវីដេអូក្រុមសន្តិសុខ យកទំនិញទុកចោលរបស់ប្រជាពលរដ្ឋនោះ ពេលនេះ រដ្ឋបាលខណ្ឌមានជ័យ បានបកស្រាយដូច្នេះ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៥ មេសា ២០២១ ថ្មីៗនេះ រដ្ឋបាលខណ្ឌមានជ័យ បានចេញសេចក្តីជូនដំណឹង ដោយច្រានចោល ខ្លឹមសារវីដេអូមួយ ដែលបានបង្ហោះចោទប្រកាន់ថា ក្រុមសន្តិសុខសណ្តាប់ធ្នាប់សាលា បានចុះចាប់ប្រមូលឥវ៉ាន់របស់ ប្រជាពលរដ្ឋ ក្នុងតំបន់ក្រហម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ វីដេអូនេះ បានបង្ហោះ ក្នុងថ្ងៃទី ២៣ មេសា ២០២១ ដែលសកម្មភាព ក្នុងវីដេអូនោះ គឺលើគ្រែតាមផ្លូវ នៃផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មិនតែប៉ុណ្ណោះ ប្រជាជនជាច្រើន បានចែកបន្ត និងបញ្ចេញមតិ រិះគន់យ៉ាងខ្លាំងទៅកាន់ ក្រុមសន្តិសុខទាំងនោះ ។

គួរបញ្ជាក់ថា ដោយសារមើលឃើញ ការវាយតម្លៃរបស់បងប្អូន ក្នុងផ្លូវខុសច្រើនពេក រដ្ឋបាលខណ្ឌបាន បកស្រាយបញ្ជាក់ថា នេះជា សកម្មភាពអនុវត្តវិធានការរដ្ឋបាល នៅក្នុងតំបន់បិទខ្ទប់នៃ តំបន់ក្រហម លើសពីនេះទៅទៀត ក្រុមសន្តិសុខ មិនបានលួចឥវ៉ាន់ប្រជាពលរដ្ឋ ដូចការចោទប្រកាន់ទេ តែគ្រាន់តែ ចាប់យកទៅរក្សាទុក ជាការព្រមាន ខណៈ មានការណែនាំ ២លើករួចមកហើយ មុននឹងឈានដល់ការអនុវត្តបែបនេះ៕

ដេីម្បីទទួលបានព័ត៌មានរហ័សពីខ្មែរឡូត​ ៖ https://t.me/khmerload

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ FN

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T