Solskjaer និយាយថាម៉េចខ្លះក្រោយដឹងថាកូនក្រុមពីរនាក់ឈ្លោះគ្នាក្នុងការប្រកួតទល់នឹង Leeds យប់មិញ? (មានវីដេអូ)

//s9.kh1.co/e8/e8e951bde275b586acb6ff596527036b77b174cf.jpg
កីទ្បា

 ២៦-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Solskjaer ពន្យល់ពីរឿង Fred និង Maguire ឈ្លោះគ្នា

អង់គ្លេស៖ ខ្សែបម្រើ Fred និងប្រធានក្រុម Harry Maguire បានទាស់ទែងពាក្យសម្ដីគ្នាក្នុងការប្រកួតរវាង Leeds និង Manchester United ដែលប្រព្រឹត្តិទៅកាលពីយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រធានក្រុម Harry Maguire និង Fred
ប្រធានក្រុម Harry Maguire និង Fred
ការប្រកួតរវាង Leeds និង Man UTD
ការប្រកួតរវាង Leeds និង Man UTD

លទ្ធផលនៃការប្រកួតគឺ ក្រុមទាំងពីរលេងបានត្រឹមស្មើ ០ ទល់នឹង ០ នៅឯកីឡដ្ឋាន Elland Road ទើប Maguire ដែលជាប្រធានក្រុមបានឈ្លោះជាមួយ Fred នៅតង់ទី២តែម្ដងដោយបានប្រើប្រាស់សម្ដីជេរប្រទេច Fred ថាជាមនុស្សល្ងង់។

ប្រធានក្រុម Harry Maguire និង Fred
ប្រធានក្រុម Harry Maguire និង Fred
ការប្រកួតរវាង Leeds និង Man UTD
ការប្រកួតរវាង Leeds និង Man UTD

ដោយឡែកទាក់ទងនឹងរឿងនេះ ក្រោយចប់ការប្រកួតលោកគ្រូបង្វឹក Ole Gunnar Solskjaer បានបញ្ចេញយោបល់ថាគ្រប់យ៉ាងគឺមកពីពួកគេទាំងអស់សុទ្ធតែចង់ឲ្យការលេងរបស់ក្រុមកាន់តែស្វាហាប់ជាងមុននិងមានទឹកចិត្តចង់ឈ្នះ ហើយកីឡាករម្នាក់ៗគឺតែងតែចង់ធ្វើអីឲ្យចេញលទ្ធផលល្អបំផុត។

ការប្រកួតរវាង Leeds និង Man UTD
ការប្រកួតរវាង Leeds និង Man UTD

លោកគ្រូបានថ្លែងថា៖

ក្រុមរបស់ពួកយើងទាមទារពីគ្នាខ្ពស់ណាស់ ពួកយើងដាក់ស្តង់ដារនៃការលេង ខ្ពស់ ទាំងនៅក្នុងទីលានហ្វឹកហាត់និងនៅក្នុងការប្រកួត។ ពួកយើងចង់ឲ្យកីឡាករទាំងអស់ខំប្រឹងឲ្យដល់កម្រិតកំពូល ខ្ញុំពិតជាមានមោទកភាពដែលពួកយើងមើលទៅខ្លាំងក្លា។ ខ្ញុំមិនធ្លាប់គិតទេថាពួកគេដាក់សំពាធមកលើពួកយើងនៅតង់ទី២ប៉ុន្តែការប្រកួតនេះគឺពួកយើងរាងបាត់បង់ភាពលេចធ្លោបន្តិច។

លោកគ្រូបង្វឹក Ole Gunnar Solskjaer 
លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោមនេះ៖

ការប្រកួតរវាង Leeds និង Manchester United 

ប្រភពgoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T