អុញ! Ozil បង្ហោះសារឌឺដង Spurs បន្ទាប់ពីចាញ់ Man City នៅវគ្គផ្ដាច់ព្រ័ត្រ Carabao Cup យប់មិញ

//s9.kh1.co/83/833c7bab7225bc60e850a53e79c15ca25ea79ee7.jpeg
កីទ្បា

 ២៦-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Ozil បានឌឺដងកីឡាករ Spurs ដែលចាញ់ Man City យប់មិញ

តួកគី៖ អតីតខ្សែបម្រើរបស់ក្លិបកាំភ្លើងធំ Arsenal គឺ Mesut Ozil ដែលបច្ចុប្បន្នលេងនៅក្លិប Fenerbahce ឯប្រទេសតួកគី បានបង្ហោះសារឌឺដងផ្លែផ្កាដល់ក្រុមខ្នាយមាន់មាស Tottenham Hotspur ដែលរងបរាជ័យក្រោមថ្វីជើង Manchester City ១ ទល់នឹង ០ កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Mesut Ozi
ខ្សែបម្រើ Mesut Ozi
ពានរង្វាន់ Carabao Cup
ពានរង្វាន់ Carabao Cup

Spurs ត្រូវប្រកួតជាមួយ Man City នៅវគ្គផ្ដាច់ព្រ័ត្រ Carabao Cup ដែលធ្វើឡើងនៅកីឡដ្ឋាន Wembley នៅចំពោះមុខអ្នកគាំទ្រចំនួន៨០០០នាក់ ប៉ុន្តែលទ្ធផលនៃការប្រកួតគឺ Man City បានយកឈ្នះ Spurs ដោយការហក់តែតរបស់ Laporte នៅនាទីទី ៨២  និងលើកពាន Carabao ម្ដងទៀតបន្ទាប់ពីគ្រងតំណែងនេះបាន៤ឆ្នាំជាប់ៗគ្នា។

Man City លើកពាន Carabao Cup
Man City លើកពាន Carabao Cup

កីឡាកររបស់ Spurs ជាច្រើនខកចិត្តនឹងលទ្ធផលនេះខ្លាំងណាស់ខណៈ Heung Min-Son បានសម្រក់ទឹកភ្នែកប៉ុន្តែ Ozil បែរជាបានបង្ហោះសារក្នុងបណ្ដាញសង្គម Twitter សើចចំអកឲ្យ Spurs ថា៖

វានៅតែមានដីតោង...#LeagueCupFinal

ខ្សែបម្រើ  Mesut Ozil 

ភាសាមួយនេះគឺចង់សំដៅថាកន្លែងដាក់ពានរបស់ក្រុម Spurs នៅតែមានដីតោងព្រោះក្លិបមួយនេះខកខានឈ្នះពានតាំងពី១៣ឆ្នាំមុនម៉្លេះ៕

កីឡាករ Spurs
កីឡាករ Spurs
Heung Min-Son សម្រក់ទឹកភ្នែក
Heung Min-Son សម្រក់ទឹកភ្នែក

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T