ភ្នំពេញ៖ បុរសម្នាក់បានរង របួសរលាកពេញខ្លួន ដោយសារតែទឹកស៊ុប ខណៈដែលកំពុងអង្គុយលក់គុយទាវ លើម៉ូតូអូស ធុងគុយទាវ ត្រូវ រថយន្តហ៊ីណូធុនធំ ១គ្រឿង បុក កាលពីម៉ោង៨និង៣០នាទី យប់ថ្ងៃទី២៤ មិថុនា២០១៣ នៅចំណុះផ្លូវកែវចិន្តា ក្រុម១២ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ។

ប្រភពព័ត៌មាន ពីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកហ៊ីណូ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ព-7543 ភព3 ធ្វើដំណើរតាមបណ្តោយផ្លូវកៅចិន្តា ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងជើងវត្តប្រជុំសាគរ ក៏បានរេចង្កូតទៅបុករ៉ឺម៉កម៉ូតូលក់គុយទាវពេញទំហឹង ហើយបន្តជ្រុលទៅបុករ៉ឺម៉កម៉ូតូ ១គ្រឿង ទៀត ដែលចតស្ងៀម បណ្តាលឱ្យអ្នកលក់គុយទាវ រងរបួសធ្ងន់ ត្រូវដឹកទៅសង្រ្គោះ នៅគ្លីនិកឯកជន ។

 ក្រោយកើតហេតុ អ្នកបើកបររថយន្តខាងលើ បានគេចខ្លួនបាត់បន្សល់ទុករថយន្ត នៅកន្លែងកើតហេតុ ត្រូវនគរបាល នាំយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ៕








ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]