ប្រហែលមិននៅទេ! លោកគ្រូ Solskjaer បង្ហើបហើយថាតារាជួរមុខម្នាក់នេះមានភាគរយខ្ពស់អាចចាកចេញពីក្លិប

//s9.kh1.co/3b/3b219cc2c0c3166504c3a6c88cbb31f4063da166.jpg
កីទ្បា

 ២៦-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Solskjaer បង្ហើបថាខ្សែប្រយុទ្ធមួយរូបនឹងចាកចេញពីក្លិប

អង់គ្លេស៖ លោកគ្រូបង្វឹក Ole Gunnar Solskjaer បានឲ្យតម្រុយខ្លះៗថា ខ្សែប្រយុទ្ធ Edinson Cavani មានភាគរយខ្ពស់អាចចាកចេញពីក្លិបនៅរដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer
ខ្សែប្រយុទ្ធ Edinson Cavani
ខ្សែប្រយុទ្ធ Edinson Cavani

លោកគ្រូថា Cavani មិនទាន់បានសម្រេចពីអនាគតរបស់គេបានច្បាស់លាស់១០០ភាគរយនៅឡើយទេ ប៉ុន្តែគេអាចនឹងចាកចេញទៅលេងនៅអាមេរិកខាងត្បូងវិញខណៈកន្លងមក Manchester United ព្យាយាមចរចាបន្តកុងត្រាថ្មីថែមមួយឆ្នាំទៀតជាមួយកីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះ។

ខ្សែប្រយុទ្ធ Edinson Cavani
ខ្សែប្រយុទ្ធ Edinson Cavani

Edinson Cavani រកបាន១០គ្រាប់ក្នុងការបង្ហាញខ្លួនសរុប៣១លើកឲ្យ Man UTD នៅរដូវកាលនេះ ប៉ុន្តែគេចង់ចាកចេញទៅលេងនៅ Boca Juniors ដោយសារវាជិតនឹងគ្រួសាររបស់គេ។

ខ្សែប្រយុទ្ធ Edinson Cavani
ខ្សែប្រយុទ្ធ Edinson Cavani

យ៉ាងណាមិញ លោកគ្រូបង្វឹក Ole Gunnar Solskjaer បានជូនដំណឹងទាក់ទងនឹងស្ថានភាពរបស់ Cavani ថា៖

ពួកយើងនៅបន្តជជែកជាមួយ Edinson ដោយសារតែគេមិនទាន់សម្រេចចិត្តបាន១០០ភាគរយទាក់ទងនឹងអនាគតរបស់គេនៅឡើយទេ។ គេមិនបានប្រាប់ពួកយើងទេថាគេចង់ចាកចេញប៉ុន្តែខ្ញុំមើលដឹងថាគេអាចនឹងត្រឡប់ទៅផ្ទះនៅអាមេរិកខាងត្បូងវិញ ដោយសារតែពេលវេលាលំបាកដែលគេត្រូវឆ្ងាយពីគ្រួសារហើយបើសិនគេសម្រេចចិត្តបែបនោះ ខ្ញុំនឹងទទួលយក។

លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T