កក់ក្តៅណាស់! គ្រាន់តែឃើញរូបភាពប៉ុន្មានសន្លឹកនេះរបស់ គ្រួសារ សារ៉ាយ សក្ខណា​ ក៏មានក្តីសុខដែរ

//s9.kh1.co/78/785715c4dda5544aaad6417de07a517af6fcd82d.jpg
តារា & កម្សាន្ដ

 ២៥-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីបានទៅរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិជាមួយនឹងគ្រួសាររួចមក​ សក្ខណា ហាក់កាន់តែមានសុភមង្គល។

សហរដ្ឋអាមេរិច៖    ក្រោយពីបានទៅរស់នៅ និងកសាងគ្រួសារនៅលើទឹកដីរបស់ប្រទេសមហាអំណាច សហរដ្ឋអាមេរិករួចមក អ្នកនាង សារ៉ាយ សក្ខណា ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តបានស្គាល់ថា អ្នកនាង ធ្លាប់ជាអតីតតារាសម្តែងប្រចាំប្រទេសកម្ពុជាមួយរូបផងដែលនោះ ជារឿយៗនាងតែងតែបង្ហោះរូបជាគ្រួសារជាហូរហែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មួយរយ:ពេលចុងក្រោយនេះ ក្រោយពីពេលដែលអ្នកនាងបានរៀបការ ជាមួយស្វាមីជាអាណិកជនខ្មែរ និងជាវេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិករួចមក អ្នកនាងហាក់ចាកឆ្ងាយពីវិស័យសិល្ប:នៅក្នុងប្រទេសកម្ពុជា ដោយហេតុថា អ្នកនាង ត្រូវទៅរស់នៅក្នុងសហរដ្ឋអាមេរិកជាមួយស្វាមី និងក្រុមគ្រួសារ ។

ជាក់ស្ដែង កាលពីពេលថ្មីៗ យោងតាមគណនីងហ្វេកប៊ុក និងអ៊ីនស្តាក្រាម ផ្លូវការរបស់អ្នកនាង សារ៉ាយ សក្ខណា​បានបង្ហោះរូបភាពជាច្រើន ដែលបង្ហាញពីជីវិតឯកជនដ៏សែនមានន័យ ប្រកបដោយសុភមង្គល របស់អ្នកនាង និងក្រុមគ្រួសារ នៅលើទឹកដីនៃសហរដ្ឋអាមេរិក។

ដោយក្នុងនោះឃើញថា ទោះបីជាបច្ចុប្បន្នមានកូន២រួចហើយយ៉ាងណាក្តី ក៏តារាស្រីរូបនេះទទួលបានភាពកក់ក្តៅខ្លាំងពីគ្រួសារ កាន់តែខ្លាំងឡើងជាពិសេសស្វាមីតែម្តង៕

  Join US: https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖

សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
 សារ៉ាយ សក្ខណា
 សារ៉ាយ សក្ខណា
គ្រួសារ សារ៉ាយ សក្ខណា
គ្រួសារ សារ៉ាយ សក្ខណា
គ្រួសារ សារ៉ាយ សក្ខណា
គ្រួសារ សារ៉ាយ សក្ខណា
គ្រួសារ សារ៉ាយ សក្ខណា
គ្រួសារ សារ៉ាយ សក្ខណា
គ្រួសារ សារ៉ាយ សក្ខណា
គ្រួសារ សារ៉ាយ សក្ខណា
គ្រួសារ សារ៉ាយ សក្ខណា
គ្រួសារ សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T