មនុស្សបែបណា ដែលគេហៅថា មនុស្សមានអំណោយទាន?

//s9.kh1.co/57/57440756a689f3d3c14253561d99caf695c7e3e9.jpg
យល់ដឹង

 ២៤-ឧសភា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

មនុស្សប្រភេទនេះហើយដែលធ្វើឱ្យគ្រប់គ្នានៅជុំវិញខ្លួនចង់រាប់អាន និងជាមនុស្សមានអំណោយទាន

យល់ដឹង៖ មនុស្សយើងនៅពេល ដែលត្រូវមនុស្សនៅជំវិញខ្លួន យើង ម្នាក់ៗក៏គេចូលចិត្តម្នាក់ៗ ក៏គេចង់រាប់អាន និងគួរឱ្យគោរពដោយក្ដីស្រឡាញ់ និងការពេញចិត្តពីសំណាក់មនុស្សនៅជំុវិញខ្លួនដោយចិត្តស្មោះ ។ ទាំងអស់នោះគឺសុទ្ធសឹងតែមានមូលហេតុនៅពីក្រោយបុគ្គលទាំងអស់នោះ ភាគច្រើនគឺពួកគេតែងតែមានចំណុចពិសេសរបស់ខ្លួន ដូចជាការមានអំណោយទាន នៅក្នុងខ្លួន ដែលជាទីគោរពសម្រាប់មនុស្សទូទៅ។ លក្ខណៈមនុស្សដែលមានអំណោយទានពួកគេតែងតែមានចំណុចទាំងអស់នេះសម្រាប់ទាក់ទាញចិត្តរបស់មនុស្សទាំងពួងៈ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ដេីម្បីទទួលបានព័ត៌មានរហ័សពីខ្មែរឡូត ៖ https://t.me/khmerload

១.តែងតែញញឹមៈ

រូបតំណាង
រូបតំណាង

ស្នាមញញឹមរបស់មនុស្សគឺពិតណាស់វាអាចជាថ្នាំដើម្បីបំបាត់នូវទុក្ខកង្វល់ ព្រមទាំង ផ្ដល់ភាពកក់ក្ដៅនិងមានអារម្មណ៍ធូរស្បើយ  សម្រាប់មនុស្សនៅជុំវិញខ្លួន នៅពេលដែលបានឃើញស្នាមញញឹមដ៏ស្រស់ស្អាតរបស់អ្នក ។ ពេលដែលនរណាម្នាក់ញញឹម គឺមានន័យថាគេជាមនុស្សដែលចូលចិត្តភាពរីករាយ ចូលចិត្តផ្ដល់កម្លាំងចិត្តឱ្យអ្នកដទៃដោយមិនដឹងខ្លួន ដែលចំណុចនេះជាភាពទាក់ទាញយ៉ាងពិសេសរបស់គេ សម្រាប់មនុស្សនៅជុំវិញខ្លួន ពេលដែលបានឃើញស្នាមញញឹមនេះហើយ ពួកគេទាំងនោះតែងតែចង់នៅក្បែរជានិច្ច។

២. ការរៀបចំខ្លួនប្រាណៈ

រូបតំណាង
រូបតំណាង

ចំណុចនេះគឺចង់សំដៅទៅលើការចេះតុបតែងខ្លួនឱ្យសាកសម នឹងខ្លួនប្រាណ និងត្រូវ កាលៈទេសៈ។ មនុស្សយើងកើតមកគឺតែងតែមានរូបរាងពណ៌សម្បុរ ខុសៗគ្នា បន្តែអ្នកត្រូវចាំថាម្នាក់ៗគឺមានភាពស្រស់ស្អាត រៀងៗខ្លួន ហើយវាក៏អាស្រ័យទៅលើរការចេះរៀបចំខ្លួនឱ្យត្រូវនិងរូបរាងខ្លួនឯង ដូចជាការស្លៀកពាក់ឲ្យត្រូវ និងសមរូបសមរាង ការថែរក្សាខ្លួន  និងសុខភាព ដោយការហាត់ប្រាណ  បើជាស្រីត្រូវចងសក់ឱ្យសមរម្យ ពេលទៅក្រៅតុបតែងមុខខ្លះតែកុំក្រាស់ពេក ត្រូវមានក្លិនក្រអូបប្រហើរ សម្លៀកបំពាក់ត្រូវប្រាកដថាបានបោកគក់ហើយ បើជាបុរសក៏ដូចគ្នាកាត់សក់ឱ្យខ្លីៗ កាត់ក្រចកឱ្យស្អាត ស្លៀកពាក់ឱ្យ សមរម្យ នោះនរណាៗក៏ចង់នៅក្បែរ និងចង់ រាប់អានដែរ។

៣. មនុស្សសុភាព ទន់ភ្លន់ ក្លាហានៈ

រូបតំណាង
រូបតំណាង

សុភាពរាបសារ ទន់ភ្លន់តែមិនទន់ជ្រាយ ក្លាហា តែមិនកោងកាច មនុស្សប្រភេទនេះគឺពិតណាស់ពួកគេតែងតែឆក់យកបេះដូងមនុស្សនៅជំុវិញខ្លួន គេឱ្យមករាប់អានគេដោយក្ដីស្រឡាញ់ពេញចិត្ត ដោយសារតែចំនុចទាំងអស់នេះ។ មនុស្សប្រភេទនេះគេមានលក្ខណៈមិនសូវចេះមាត់កច្រើននោះទេ ហើយពួកគេភាគច្រើនមានចិត្តបរិសុទ្ធមិនសូវចេះនាំឈ្លោះ នាំរឿងក្នុងចេញក្រៅ យករឿងក្រៅចូលក្នុងនោះទេ ។ បើជានារីនាងមានលក្ខណៈទន់ភ្លន់គួរឱ្យស្រឡាញ់ និងជាមនុស្សដែលមិនទន់ជ្រាយ  មិនមែនមនុស្សរំអួយ ឬទាមទាការយកចិត្តទុកដាក់ពីអ្នកដទៃនោះទេ  បើជាបុរស គេជាមនុស្សមិនសូវមាត់មិនសូវក តែអាចថាជាសុភាពបុរស ចេះជួយអ្នកដទៃ ជាសុភាពបុរសដ៏ក្លាហាន តែមិនមែនមនុស្សកោងកាច ។

៤. មនុស្សដែលគួរឱ្យគោរពៈ

រូបតំណាង
រូបតំណាង

ចំណុចចុងក្រោយនេះគឺមាន បញ្ចូលជាមួយនិង សីលធម៌ ព្រមទាំងទឹកចិត្តរបស់មនុស្សប្រភេទនេះដែរ  ដោយចំណុចទាំងអស់នេះបានធ្វើឱ្យពួកគេក្លាយជាមនុស្សដែលគ្រប់គ្នាចងចាំ និងជាមនុស្សគំរូ ដែលគួរឱ្យគោរពរាប់អាន។

ចំណុចនោះរួមមានៈ

· បើកចិត្តស្ដាប់ហេតុផលៈ មិនថាអ្នកណានិយាយអ្វីនោះទេគឺស្ដាប់ទាល់តែចប់ យកមកពិចារណា ទាំងអស់  ហើយក៏ជាមនុស្ស ដែលចូលចិត្តស្ដាប់អ្នកដទៃដោយការយកចិត្តទុកដាក់ គោរពការបញ្ចេញមតិរបស់អ្នកដទៃ។

· ចេះជួយអ្នកដទៃៈ ក្នុងពេលដែលគេត្រូវការមនុស្សប្រភេទនេះមិនដែលឆ្លើយថាបដិសេធនោះទេ បើទោះបីដឹងថារឿងនោះវាលំបាកប៉ុណ្ណាក៏ដោយ គេនិងជួយឱ្យអស់ពីចិត្តរបស់គេ ។

· ជាមនុស្សគោរពពាក្យសន្យាៈ មនុស្សប្រភេទនេះធ្វើអ្វីគឺម៉ឺងម៉ាត់ មិនចេះរកលេសនោះទេ ឱ្យតម្លៃនិងគោរពនូវពាក្យសន្យាជានិច្ច។

· ជាមនុស្សគំរូដល់អ្នកដទៃៈ មិនចេះល្មើសនិងច្បាប់ណាមួយនិង ជាមនុស្ស ចូលចិត្តផ្ដល់នូវចំនេះដឹងល្អៗដល់អ្នកនៅជុំវិញខ្លួនដោយចិត្តស្មោះ។

· ជាមនុស្សគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អៈ មិនថាមានរឿងធ្វើឱ្យក្ដៅក្រហាយមនុស្ស ប្រភេទនេះគេមិនចេះឆេវឆាវផ្ដាស់នោះទេ ពួកគេគ្រប់គ្រងអារម្មណ៍បានយ៉ាងល្អណាស់ គេយល់ថាអ្វីគួរធ្វើអ្វីមិនគួរធ្វើ ៕

រូបតំណាង
រូបតំណាង
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T