YouTube បន្ថែមជម្រើសគុណភាពវីដេអូថ្មីចំនួនពីរថែមទៀត លើកម្មវិធី app របស់ខ្លួន

//s9.kh1.co/6a/6a3c07a70e1561d3d88bb9539a1b6859e5ee9da1.jpg
បច្ចេកវិទ្យា

 ២៥-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

setting ថ្មីទាំងនេះរួមមាន 'Data saver' និង 'higher picture quality'

បរទេស៖ YouTube បានដាក់ចេញនូវការអាប់ឌែតសម្រាប់កម្មវិធី iOS និង Android របស់ខ្លួន ដោយបានបន្ថែមជម្រើសគុណភាពវីដេអូ (video quality) ថ្មីចំនួនពីរបន្ថែមទៀត។ ទីមួយគឺ Setting ដែលមានឈ្មោះថា "higher picture quality" ដែលវានឹងធ្វើឱ្យវីដេអូណាមួយ ច្បាស់ខ្លាំងតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែជម្រើសនេះ វានឹងស៊ី data អ៉ីនធឺណេតរបស់អ្នកប្រើប្រាស់កាន់តែខ្លាំងជាងមុនទៅទៀត។ ចំណែកឯ Setting មួយទៀតដែលមកជាមួយគ្នានោះគឺ "data saver" ដែលវានឹងជួយអ្នកប្រើប្រាស់សំន្សំសំចៃទិន្នន័យអ៉ីនធឺណេតរបស់ខ្លួន ប៉ុន្តែវានឹងធ្វើឱ្យគុណភាពវីដេអូមិនសូវច្បាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Setting ថ្មីពីរខាងលើនឹងចូលរួមជាមួយ Setting លើកមុនដែលមានស្រាប់ គឺ Setting "Auto" ដែលបានជួយកែសម្រួលគុណភាពវីដេអូដោយស្វ័យប្រវត្តិ ដោយអាស្រ័យលើសេវាអ៉ីនធឺណេតរបស់អ្នកប្រើប្រាស់។ ហើយអ្នកប្រើប្រាស់ក៏អាចជ្រើសរើសគុណភាពបង្ហាញរហូតដល់ 4K HDR បានឯណោះ ប៉ុន្តែត្រូវចុចបើក Setting នេះដោយខ្លួនឯងនូវរាល់វីដេអូណាដែលចង់មើល។

យោងតាមគេហទំព័រ 9to5 Google បានបន្ថែមថា YouTube បានបន្ថែមការកំណត់គុណភាពវីដេអូថ្មីនេះ ដោយអាប់ឌែតវាក្នុង server របស់ខ្លួនតែម្តង។ ដូច្នេះអ្នកប្រើប្រាស់ទាំងឡាយមិនចាំបាច់ទៅអាប់ឌែតកម្មវិធីទៅ version ចុងក្រោយដើម្បីឱ្យមាន setting ថ្មីនេះនោះទេ តែការអាប់ឌែតក៏វាល្អម្យ៉ាងដែរ ដើម្បីឱ្យការប្រើប្រាស់កាន់តែរលូនជាងមុន៕
Join US: https://t.me/khmerload

រូបភាពបង្ហាញពីជម្រើសថ្មីពីរ
រូបភាពបង្ហាញពីជម្រើសថ្មីពីរ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T