យោងតាមគេហទំព័រ Dailymail បានអោយដឹងថា មានបុរស រស់នៅប្រទេសអង់គ្លេស ម្នាក់ ជាប់ក្បាលក្នុង ផ្លាកសញ្ញាចរាចរណ៏ គួរអោយហួសចិត្ត។

កាលពីម្សិលមិញ អ្នកដើរទិញទំនិញ នៅក្នុងតំបន់ Hemel Hempstead ប្រទេសអង់គ្លេស នាំគ្នាស្រឡាំងកាំង និង សើចចំអក គ្រប់គ្នា បន្ទាប់ពី ប្រទះឃើញបុរសម្នាក់ ដើរទៅដើរមកនៅតាមផ្លូវ ដោយមានទាំង ផ្លាកសញ្ញាចរាចរណ៏ ជាប់នឹងក្បាល។

បុរសរប៉ិលរប៉ូលនោះ ត្រូវបានគេដឹងថា បានយក ជ័វផ្លាស្ទិក ជាផ្លាកសញ្ញាចរាចរណ៏ មកពាក់នៅលើក្បាល នៅពេលបុរសរូបនោះ កំពុងតែ ប្រលែងលេង ជាមួយមិត្តភក្តិដទៃទៀតត។ បន្ទាប់មក គាត់មិនអាចដកក្បាលចេញពីផ្លាកសញ្ញានោះ បណ្តាលអោយជាប់នឹងផ្លាកសញ្ញា អស់រយៈពេលជាង ២ម៉ោង។

ក្រោយមក មានប្រជាជនទូរសព្ទ័ប្រាប់ប៉ូលីសអំពីហេតុការណ៏ដែលបានកើតឡើង ដើម្បីជួយសង្គ្រោះ។ នៅពេលនោះប៉ូលីស ព្រមទាំងមិត្តភក្កិ បាននាំគ្នា បានជួយសង្គ្រោះ ចេញពីផ្លាកសញ្ញាចរាចរណ៏ បានដោយជោគជ័យ។ នៅក្នុងវីដេអូនេះ ផងដែរ គេអាចលឺបុរសរូបនោះ និយាយអរគុណ ទៅកាន់ ប៉ូលីសទៀតផង។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?






















ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]