អាហារទាំងនេះ ល្អសម្រាប់សួតអ្នក

//s9.kh1.co/1f/1f448757e8f28ba4997ca9cde9cb675b8a3f8a8c.jpg
យល់ដឹង

 ២៥-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អាហារទាំង ៨ មានមុខងារសំខាន់ ដ៏ល្អសម្រាប់សួតរបស់អ្នក

យល់ដឹង៖ បើនិយាយពីសួតរបស់យើង វាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យរាងកាយរបស់យើងដំណើរការបានយ៉ាងល្អ។ លើសពីនេះទៅទៀតសួតរបស់យើងត្រូវស្រូបចូលមិនត្រឹមតែខ្យល់ប៉ុណ្ណោះទេ ក៏ប៉ុន្តែមានសារធាតុគ្រោះថ្នាក់មួយចំនួនដូចជាខ្យល់ដែលមានជាតិពុល បរិយាកាសណាដែលមានជាតិតកង្វក់ ឬក៏ផ្សែងបារីជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកការបំពុលទាំងនេះកើតឡើងបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្លូវដង្ហើម ដែលធ្វើឲ្យសួតមានបញ្ហាចុះខ្សោយ និងបង្កឲ្យមានជំងឺផ្សេង មានដូចជា ជំងឺហឺត រលាកទងសួត។ ហេតុដូច្នេះ វិធីល្អដើម្បីធ្វើឱ្យសួតអ្នកមានសុខភាពល្អគឺតាមរយៈការធ្វើលំហាត់ប្រាណទៀងទាត់ និងញ៉ាំរបបអាហារដែលល្អសម្រាប់សួតរបស់អ្នក។

តួយ៉ាងរបបអាហារទាំងនោះ នឹងជួយឲ្យសួតរបស់អ្នកដំណើរការបានល្អ ថែមទាំងជួយអ្នកឱ្យចៀសផុតពីជម្ងឺណាមួយ។ ដូច្នេះប្រសិនបើអ្នកចង់លើកកម្ពស់សុខភាពសួតអ្នក បង្វែរអារម្មណ៍ ក៏ដូចជាណែនាំ អាហារមួយចំនួន ដែលមានសុខភាពល្អ នឹងជួយឲ្យសួតរបស់អ្នកមានសុខភាពដូច្នេះដែរ៕

  Join US: https://t.me/khmerload

សូ​មទស្សនារូបភាពខាងក្រោម៖ 

១. ផ្លែប៉ោម

តាមការស្រាវជ្រាវបានឲ្យដឹងថា សួតដែលមានសុខភាពល្អ សុទ្ធតែមានវីតាមីន C E និង beta-carotene ខ្ពស់ដែលសារធាតុទាំងអស់នេះមាននៅក្នុងផ្លែប៉ោម។ ផ្លែប៉ោមមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរដែលជួយឱ្យសួតរបស់អ្នកមានសុខភាពល្អ។

ផ្លែប៉ោម
ផ្លែប៉ោម

២. គ្រាប់ Walnuts

គ្រាប់ Walnuts គឺជាប្រភពដ៏អស្ចារ្យនៃអាស៊ីតខ្លាញ់ និងអូមេហ្គា-៣ ។ ការទទួលទានពួកវាមួយក្តាប់អាចជួយប្រឆាំងនឹងជំងឺហឺត និងស្ថានភាពផ្លូវដង្ហើមផ្សេងៗ។ សារធាតិអាស៊ីតខ្លាញ់អូមេហ្គា-៣ ត្រូវបានគេគិតថាជាសារធាតុចិញ្ចឹមប្រឆាំងនឹងការរលាកជាមួយនឹងឥទ្ធិពលការពារក្នុងជំងឺរលាកផ្សេងផងដែរ។

គ្រាប់ Walnuts
គ្រាប់ Walnuts

៣. ផ្លែប៊ឺរី

Acai និង blueberry គឺជាប្រភពយ៉ាងសំខាន់ ដែលមានប្រសិទ្ធភាពបំផុតដែលជួយឱ្យសួតរបស់អ្នកមានសុខភាពល្អ។ ពួកវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាវីតាមីនសេដែលជួយប្រឆាំងនឹងកោសិកាដែលបំផ្លាញរ៉ាឌីកាល់សេរីដូច្នេះដែរ។

ផ្លែប៊ឺរី
ផ្លែប៊ឺរី

៤. ម្ទេសហុយ cayenne

សារធាតុ Capsaicin ដែលនៅក្នុងម្ទេសហុយ cayenne បានជួយយ៉ាងសកម្មក្នុងការ រំញោចយ៉ាងខ្លាំង និងការពារភ្នាសរំអិលពីផ្លូវដង្ហើមផ្នែកខាងលើ ព្រមទាំងខាងក្រោម។ វាជាការល្អបំផុតក្នុងការញុំម្ទេសហុយ cayenne ដែលជាប្រភពដ៏អស្ចារ្យ ក្នុងការជួយសួតរបស់អ្នកផងដែរ។

ម្ទេសហុយ cayenne
ម្ទេសហុយ cayenne

៥. ខ្ញី

ផ្លែខ្ញីមិនត្រឹមតែប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ថែមទាំងជួយបន្សាបជាតិពុល និងលុបបំបាត់ជាតិពុលពីសួតយ៉ាងស័ក្តិសិទ្ធិផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាជួយក្នុងការបន្ធូរការកកស្ទះចរាចរខ្យល់និងធ្វើឱ្យឈាមរត់ទៅកាន់សួតកាន់តែប្រសើរឡើង ជួយជម្រុញដល់សុខភាពសួតបានកាត់តែប្រសើរ ។

ខ្ញី
ខ្ញី

៧. ខ្ទឹមស

សារធាតុដែលមាននៅក្នុងខ្ទឹមសមានផ្ទុកសារជាតិ flavonoids ដែលជួយជម្រុញដល់ការផលិត Glutathione ដែលជួយបង្កើនការលុបបំបាត់ជាតិពុល និងសារជាតិដែលអាចបង្កទៅជាជំងឺមហារីក ហេតុដូច្នេះ វាជួយឱ្យសួតរបស់អ្នកដំណើរការកាន់តែវិសេស។

៨. ទឹក

គ្មានអ្វីដែលល្អនិងមានប្រសិទ្ធភាពជាងទឹកនោះទេ។ ទឹកគឺជាប្រភព និងវិធីដ៏ល្អបំផុត ការជួយដំណើរសរីរាង្គ ក្នុងរាងកាយរបស់អ្នក។ លើសពីនេះទៅទៀតសួតងាយនឹងរលាកនិងបង្កើនការរលាក ហេតុដូច្នេះអ្នកត្រូវផឹកទឹកពី ៦ ទៅ ៨ កែវដើម្បីរក្សាជាតិទឹកឱ្យបានល្អ។

https://s9.kh1.co/__image/w=650,h=366,q=100/37/37098ff6e499506f0358555b7889446307a49370.jpeg
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T