ទីតាំងថ្មី! សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យការដ្ឋានអង្គរក្ស បញ្ជូនកម្លាំងជួយរៀបចំ ទីតាំងចត្តាឡីស័កថ្មីនេះ ឲ្យបានឆាប់បំផុត

//s9.kh1.co/79/79adfa328ef257ce5074a35a5843d8d4600e3544.jpg
សង្គម

 ២៥-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យ ការដ្ឋានអង្គរក្ស បញ្ជូនកម្លាំងទៅរៀបចំ ទីតាំងចត្តាឡីស័កថ្មី នៅឯស្តាតចាស់ គល់ស្ពានជ្រោយចង្វារ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៥ មេសា ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាឲ្យ បញ្ជូនកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ទៅជួយរៀបចំ និងតម្លើងគ្រែ ព្រមទាំងសម្ភារៈផ្សេងទៀត នៅកន្លែងចត្តាឡីស័កថ្មី មួយកន្លែងទៀត នៅឯស្តាតចាស់ គល់ស្ពានជ្រោយចង្វារ ឲ្យបានឆាប់បំផុត ទៅកាន់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបន្តបញ្ជាក់ទៅកាន់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ឲ្យប្រើប្រាស់កម្លាំងបន្ត ដើម្បីរៀបចំដឹកជញ្ជូនស្បៀង អង្ករ និងគ្រឿងឧបភោគបរិភោគទៅ កាន់រាជធានីភ្នំពេញផងដែរ។

គ្រាន់តែទទួលបានដំណឹងភ្លាម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានដឹកនាំកម្លាំង ជញ្ជូនស្បៀង ចូលទៅចែកជូនបងប្អូន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ភ្លាមៗ ដោយបានសហការជាមួយនឹង លោក ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ ចំពោះប្រជាពលរដ្ឋ កំពុងចត្តាឡីស័ក និងក្នុងតំបន់បិទខ្ទប់ ផងដែរ៕

Join us : https://t.me/khmerload

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ FN

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T