ស្រីៗគ្មានថ្ងៃយល់! អារម្មណ៍លាក់បាំង របស់មនុស្សប្រុស ដែលកម្របញ្ចេញមកក្រៅ

//s9.kh1.co/9e/9e98478cdf1e621297da20b28415d36b9e86a246.jpg
យល់ដឹង

 ២៤-ឧសភា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

ទាំងនេះអារម្មណ៍លាក់កំបាំងរបស់មនុស្សប្រុស ដែលកម្របានបញ្ចេញមកខាងក្រៅ

ជីវិត: ជាការពិតណាស់ មនុស្សម្នាក់ៗកើតមក រមែងតែងតែ អោបក្រសោបភ្ជាប់មកជាមួយនឹងវិចារញ្ញាណ និងអារម្មណ៍ស្មារតី ខុសប្លែកពីគ្នារវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយជាពិសេសទៅទៀតនោះ អ្វីដែលកាន់តែខុសគ្នានោះ គឺអារម្មណ៍របស់មនុស្សប្រុស និងមនុស្សស្រី ដែលមានការផ្ទុយគ្នាស្ទើរតែទាំងស្រុងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មានរឿងរ៉ាវជាច្រើនដែល​មនុស្សស្រីមួយចំនួន តែងតែបានយល់ខុសទៅលើមនុស្សប្រុស(ជាពិសេសដៃគូជីវិត) ហើយតែងតែចោទប្រកាន់ឈ្លោះរករឿងគ្នា ដែលនៅពេលខ្លះមនុស្សប្រុស គេក៏មានការហត់នឿយ នៅក្នុងការស្វែងយល់ពីអារម្មណ៍មនុស្សស្រីដូចគ្នា។ យ៉ាងក្រោមនេះ គឺជាប៉ុន្មានចំណុចដែលបង្ហាញពីអារម្មណ៍លាក់កំបាំងរបស់មនុស្សប្រុស ដែលកម្របានជួប ហើយមនុស្សស្រី គួរតែស្វែងយល់ពីវាដើម្បីបង្កើនសុភមង្គលក្នុងចំណងស្នេហា។ចំណុចទាំងនោះរួមមាន÷

១/.ចូលចិត្តឲ្យគេចាប់អារម្មណ៍

រូបតំណាង
រូបតំណាង

មានរឿងរ៉ាវជាច្រើនរបស់មនុស្សប្រុសដែលទាមទារឲ្យមានការចាប់អារម្មណ៍ពីមនុស្សស្រី។ជាក់ស្តែងមនុស្សប្រុសមួយចំនួនចង់ឲ្យដៃគូជីវិតស្គាល់ពីគេឲ្យបានច្រើន និងចាប់អារម្មណ៍លើសមត្ថភាពរបស់គេដែលមាន ដើម្បីបង្កើនការសិ្នទ្ធស្នាលក្នុងទំនាក់ទំនងស្នេហាឲ្យប្រសើរជាងមុន។

២/.មិនចូលចិត្តការងារស្មុគស្មាញច្រើនពេក

រូបតំណាង
រូបតំណាង

ការងារស្មុគស្មាញមួយចំនួនគឺជាអ្វីដែលបុរសមួយចំនួន ពុំដែល ប៉ងប្រាថ្នាចង់បាន។ ជាក់ស្តែងមានបុរសមួយចំនួនមិនសូវចូលចិត្តការងារដាំស្ល បោកខោអាវ បោសផ្ទះ និងការងារចង្រ្កានជើងឆ្នាំងដទៃទៀត ដែលធ្វើឲ្យធុញទ្រាន់ ហើយនេះក៏ជាទម្លាប់មិនល្អរបស់បុរសមួយចំនួនផងដែរ។

៣/.ប្រុសៗមិនចូលចិត្ដ​ការ​ប្រៀបធៀប

រូបតំណាង
រូបតំណាង

ជារឿងមួយដែលអត្តចរិតរបស់មនុស្ស​ប្រុស​ ក៏​មិន​ខុស​គ្នា​ពី​មនុស្ស​ស្រី​ដែរ គឺ​មាន​ចំណុច​ដែល​គេ​មិន​ចូល​ចិត្ដដូចគ្នា ហើយ​​ប្រុសៗ​ភាគ​ច្រើន ​គឺ​មាន​មោទកភាព​លើ​ខ្លួន​ឯង​ច្រើន។ ដូច​នេះ ការដែលដៃគូស្នេហា រួមទាំងប្រពន្ធ ឬសង្សារច្រើននិយាយដោយយកគេ ​​ទៅទៅប្រៀទៅប្រៀបធៀបជាមួយអ្នកដទៃនោះ នឹង​​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​អាប់ឱន ​និងមានអារម្មណ៍មួរម៉ៅខ្លាំង ដែលធ្វើឲ្យផ្ទុះកំហឹងជាក់ជាមិនខាន។

៤/.ចូលចិត្តពាក្យផ្អែមល្អែម

រូបតំណាង
រូបតំណាង

ពាក្យពេចន៍ផ្អែមល្អែមជាអ្វីដែលមនុស្សប្រុសគ្រប់រូបប្រាថ្នាចង់បានពីដៃគូជីវិត។ មនុស្សប្រុសមួយចំនួនក៏ត្រូវការឲ្យដៃគូចង់យល់ចិត្ត ប្រើពាក្យសម្តីពិរោះពិសា ជាជាងការប្រើពាក្យមិនល្អ មិនគោរពដល់ស្វាមីដែលនាំឲ្យកើតមានរឿងរ៉ាវក្នុងគ្រួសារ និងធ្វើឲ្យល្អក់កករដល់ទំនាក់ទំនងស្នេហា។

៥/.នៅពីក្រោយភាពរឹងមាំរបស់បុរស គឺទន់ជ្រាយ

រូបតំណាង
រូបតំណាង

ពិតណាស់ដូចពាក្យចាស់បុរាណខ្មែរលោកពោលថា កូនប្រុសដើមទ្រូងប្រាំហត្ថ ដូច្នោះមែន ប៉ុន្តែនៅពីក្រោយភាពខ្លាំងក្លា មាំមួនរបស់បុរសនោះ គឺភាពកំសោយដែលកើតចេញពីអារម្មណ៍ឯកោ។ មានមនុស្សប្រុសជាច្រើនបានធ្វើអត្តឃាតខ្លួនឯងដោយសារមិនអាចបញ្ចេញអារម្មណ៍ពិតរបស់ខ្លួនឯងប្រាប់ទៅអ្នកដទៃបាន ព្រោះខ្លាចពាក្យរិះគន់ពីអ្នកដទៃមកលើខ្លួន ថាខ្លួនកំសាក មិនមែនជាកូនប្រុស ដូច្នេះភរិយាឬដៃគូជីវិតគួរណាស់ តែបើកចិត្តក្នុងការស្តាប់ និងចែករំលែកជាមួយបុរសដែលជាដៃគូជីវិតឲ្យបានច្រើន ដើម្បីបង្កើនចំណងស្នេហាឲ្យកាន់តែរឹងមាំ និងមានសុភមង្គល៕

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T