វាពិតជាគួរឲ្យសោកសង្រែក ជាខ្លាំង ដែលកាលពីពេលថ្មីនេះ ត្រូវបានគេប្រទះឃើញសាកសពក្មេងស្រី ២នាក់ ស្លាប់ដោយសារតែការអត់ឃ្លាន។

យោងទៅតាមសារព័ត៌មានរបស់ប៉េកាំង បានឲ្យដឹងថា សាកសពក្មេងស្រីទាំងពីរនាក់នេះ ត្រូវបានរកឃើញនៅ អគារស្នាក់នៅជាន់ទី៥ ក្នុងណានជីង ខេត្ដ ជ៊ាងស៊ូ ប្រទេសចិន កាលពីថ្ងៃសុក្រទី ២១ ខែមិថុនា ឆ្នាំ ២០១៣មុននេះ។ តាមសេចក្ដីរាយការណ៍របស់ តេឡេក្រាម បានបញ្ជាក់ថា ម្ដាយរបស់ក្មេងស្រីទាំងពីរ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអាទិត្យ។

ជុំវិញរឿងរ៉ាវទាំងនេះ បានឲ្យដឹងពីអ្នកជិតខាងថា កាលពីប៉ុន្មានថ្ងៃមុន លោក Zhang បានប្រទះឃើញក្មេងស្រីម្នាក់ ដេកអោបបង្គន់ ខណៈពេលដែលបរិស្ថានជុំវិញខ្លួនរបស់នាង ពោរពេញទៅដោយ កាកសំណល់ និងភាពស្មោកគ្រោកផ្សេងៗនោះ។ ចំនែកឯអ្នកជិតខាងម្នាក់ទៀត ដែលមានឈ្មោះថា Shi Chunxiang និងអាយុ ៥៥ឆ្នាំ បាននិយាយថា ខ្លួនគាត់ធ្លាប់បានលឺសម្រែកឲ្យគេជួយ ចេញពីបន្ទប់ស្នាក់នៅនេះផងដែរ។

តែទោះជាយ៉ាងណា នៅក្នុងនោះក៏មិនមានការ បញ្ជាក់ច្បាស់លាស់ថា ហេតុអ្វីបានជាអ្នកជិតខាងទាំងនោះ មិនព្រមជួយអន្ដរាគមន៍ ជួយក្មេងស្រីទាំងពីរនោះដែរ។

តើប្រិយមិត្ដយល់យ៉ាងណា?

ខ្មែរឡូត
 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]