អវកាសយានិកបួននាក់មកដល់ស្ថានីយអវកាស ISS ដោយជោគជ័យ តាមយានរបស់ SpaceX (មានវីដេអូ)

//s9.kh1.co/47/47a0777ddcf9581b323d503a3830b49fc2b2cc91.jpg
បច្ចេកវិទ្យា

 ២៥-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នេះជារឿងដ៏សំខាន់មួយ សូម្បីតែ Elon Musk ក៏ថាលោកដេកមិនលក់មួយយប់មុនពេល ការបាញ់បង្ហោះនេះដែរ

បរទេស៖ យោងតាមអង្គការណាសា ក្រុមអវកាសយានិក4នាក់បានទៅដល់ស្ថានីយអវកាសអន្តរជាតិ ISS កាលពីថ្ងៃសៅរ៍ តាមយានអវកាស Endeavour របស់ SpaceX Crew Dragon បានដោយជោគជ័យ ហើយបានក្លាយជាក្រុមអវកាសយានិកដំបូងដែលត្រូវបាញ់ចូលទៅក្នុងតារាវិថីដោយរ៉ុកែត្តបាញ់បង្ហោះយានអវកាសកាលពីលើកមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះក៏ជាការហោះហើរលើកទី2របស់យានអវកាស Endeavour ផងដែរ ដែលវាត្រូវបានបាញ់បង្ហោះទៅកាន់អវកាសកាលពីថ្ងៃសុក្រនៅលើរ៉ុក្កែត SpaceX Falcon 9 ចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសាក្នុងរដ្ឋ Florida។ 

ទីភ្នាក់ងារអវកាសណាសាបាននិយាយថា យានអវកាស Endeavour បានចូលចតនៅស្ថានីយអវកាសនាវេលាម៉ោង5និង8នាទីព្រឹក (ត្រូវនឹង 9:08 នាទីយប់នៅកម្ពុជា)។

ក្រុមអវកាសយានិកទាំងបួន
ក្រុមអវកាសយានិកទាំងបួន

ក្រុមអវកាសយានិកទាំងបួននាក់មានដូចជា អវកាសយានិកណាសាពីរនាក់គឺមេបញ្ជាការបេសកកម្មលោក Shane Kimbrough អាយុ53ឆ្នាំ និង pilot បើកយានលោកស្រី Megan McArthur អាយុ49ឆ្នាំ រួមជាមួយអវកាសយានិកជប៉ុនលោក Akihiko Hoshide អាយុ52ឆ្នាំ និងអ្នកជំនាញបេសកកម្មឈ្មោះ Thomas Pesquet អាយុ43ឆ្នាំដែលជាវិស្វករបារាំងមកពីទីភ្នាក់ងារអវកាសអឺរ៉ុប។

បេសកកម្មនេះគឺជាប្រតិបត្តិការលើកទី2 ដែលបានបើកដំណើរការដោយអង្គការណាសាដោយប្រើយានរបស់ Crew Dragon។

វាក៏ជាការបាញ់បង្ហោះយានទៅក្នុងគន្លងគោចរលើកទី3 ក្នុងរយៈពេល11ខែក្រោមការសហការគ្នារវាងអង្គការណាសាជាមួយក្រុមហ៊ុន SpaceX ផងដែរ៕

វីដេអូការស្វាគមន៍ការមកដល់របស់ក្រុម Crew 2
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T