អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ប្រកាសសម្រួល ការធ្វើតេស្តមកត្រឹម លក្ខខណ្ឌទាំងនេះវិញ សម្រាប់តំបន់ក្រហម

//s9.kh1.co/25/2554dbc126a5df179ad17e332b134f41cb477315.jpg
សង្គម

 ២៥-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

មុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ប្រកាសសម្រួល ការធ្វើតេស្តជាកំហិត ឲ្យបានគ្រប់គ្នា មកនៅត្រឹមចំនុច ទាំងនេះ

រាជធានីភ្នំពេញ ៖ ដោយសារមាន ការរីករាលដាលកាន់តែខ្លាំងនោះ អាជ្ញាធរ​បានប្រកាស តម្រូវឲ្យបុគ្គលក្នុង តំបន់ក្រហមទាំងអស់ ត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ ឲ្យបានគ្រប់ ជាកំហិត តែទន្ទឹមនឹងនោះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងរស់នៅ និងសម្រួលដល់ ការធ្វើការរបស់គ្រូពេទ្យ ទៀតសោតនោះ អនុគណៈកម្មការបាន ដាក់ចេញនូវ សេចក្តីសម្រេចថ្មី ស្តីពី ក្រុមមនុស្សដែលត្រូវ ធ្វើតេស្តជាកំហិត ក្នុងតំបន់ក្រហម សាជាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ការយកសំណាក សម្រាប់គ្រួសារ ប្រជាពលរដ្ឋ នៅ «តំបន់ក្រហម» ធ្វើឡើងចំពោះតែ៖

១. អ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយអ្នកជំងឺកូវីដ១៩ ទាំងអស់

. អ្នកកំពុងស្នាក់នៅតំបន់ប្រមូលផ្ដុំ ដែលមានករណីវិជ្ជមានកូវីដ១៩

. អ្នកដែលមានចេញរោគសញ្ញាដូចជា ក្ដៅខ្លួន ក្អក កណ្ដាស់ ពិបាកដកដង្ហើម និងសង្ស័យថាខ្លួនបានឆ្លងមេរោគកូវីដ១៩ ហើយសម្រាប់ ប្រជាពលរដ្ឋ ដែលមិននៅក្នុងចំណោមករណី ទាំង៣ ខាងលើ សូមមេត្តានៅកុំចេញពីផ្ទះប្រសិន បើមិនចាំបាច់៕

រូបភាព
រូបភាព

ប្រភព ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T