ក្មេងស្រីម្នាក់ បានទទួលរងនូវអំពើហិង្សា ម្ដងហើយម្ដងទៀត ពីឪពុករបស់នៅខ្លួន នៅតាមផ្លូវសាធារណៈ ដែលសកម្មភាពទាំងមូល ត្រូវបានអ្នកដំណើរម្នាក់ថតជាវីដេអូបាន។

យ៉ាងណាមិញ នៅក្នុងវីដេអូនេះ បានបង្ហាញពីបុរសម្នាក់ ដែលជាឪពុករបស់ក្មេងស្រី បានប្រើរំពាត់វាយទៅលើកូនស្រីរបស់ខ្លួន និងប្រើជើងធាក់កៅអីដែល កូនរបស់ខ្លួនអង្គុយថែមទៀត ដោយសារតែនាងមិនព្រមញ៉ាំអាហារ។ ចំពោះទីតាំងកន្លែងកើតហេតុវិញ មិនត្រូវបានបញ្ជាក់នោះទេ។ សម្រាប់វីដេអូនេះ ត្រូវបានធ្វើការចែកចាយនៅក្នុងប្រព័ន្ធអិនធើណេត យ៉ាងឆាប់រហ័ស ដោយនៅក្នុងនោះ ក៏ទទួលបានរិះគន់យ៉ាងខ្លាំងណាស់ដែរ ដោយមានមនុស្សមួយចំនួននាំគ្នាឆ្ងល់ថា ហេតុអ្វីអ្នកដំណើរដែលឆ្លងកាត់ និងឃើញហេតុការណ៍នោះ ហេតុអ្វីមិនព្រមចូលជួយអន្ដរាគមន៍ លុះត្រាតែបុរសជាឪពុកនេះវាយនាង យ៉ាងធ្ងន់ធ្ងរទៅហើយ ទើបបុរសពាក់អាវសនេះចូលជួយទៅវិញ។

តើប្រិយមិត្ដយល់យ៉ាងណា ដែលឪពុកវាយកូនស្រីយ៉ាងសាហាវបែបនវ ដោយសារតែមិនញ៉ាំអាហារ?

សូមទស្សនាវីដេអូទាំងអស់គ្នា៖



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]