បុរសដែលធ្វើតេស្ដហើយមិនព្រមធ្វើចត្តាឡីស័ក ទៅចូលរួមពិធីមង្គលការនៅខេត្តកំពត ត្រូវបញ្ជូនទៅតុលាការ

//s9.kh1.co/9e/9e9c493d9b0e26ff9140baa0ca700c189acd1612.jpg
សង្គម

 ២៤-មេសា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើតេស្តរកកូវីដ មិនព្រមធ្វើចត្តាឡីស័ក ហើយថែមទាំងចូលរួមពិធីមង្គលការនៅកំពត

រាជធានីភ្នំពេញ៖ យោងតាមការឱ្យដឹងពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសានេះ បានឱ្យដឹងថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនបុរសម្នាក់ឈ្មោះ លាន់ ឡា បញ្ជូនទៅតុលាការនៅវេលាម៉ោង ០៣៖៤០នាទីរសៀល ថ្ងៃទី២៤ ខែមេសា នេះ ពីករណីល្មើសវិធានការសុខាភិបាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមដំណើររឿងដែលស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹង៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បុរសរូបនេះមានអាការៈក្តៅខ្លួន ក្អក និងឈឺបំពង់ក ហើយ បានទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ហើយគ្រូពេទ្យតម្រូវឱ្យរូបគេធ្វើចក្តាឡីស័ក១៤ថ្ងៃនៅផ្ទះ ប៉ុន្តែនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បុគ្គលឈ្មោះ​ លាន់ ឡាក់ និងមិត្តភ័ក្ត បានទៅស្ទីម និងស្ប៉ានៅ Arthur and Paul ផ្ទះលេខ២៧ ផ្លូវ៧១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុគ្គលខាងលើ រួមនឹងមិត្តភ័ក្ត្រ បានជិះរថយន្តឈ្នួល ទៅចូលរួមពិធីមង្គលការ នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ។ រហូតដល់វេលាម៉ោង១៩.៣០នាទី​ ក្នុងថ្ងៃខែឆ្នាំដដែល ក្រុមគ្រូពេទ្យបានទំនាក់ទំនងទៅឈ្មោះ លាន់ ឡាក់ ថា ខ្លួនមានវិជ្ជមានកូវិដ-១៩ ។

ដោយឡែក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង​ ០៨:៣៦នាទីព្រឹកនេះ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បាននាំខ្លួនឈ្មោះ លាន់ ឡា​ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ១០០៥ កែង៣៦៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង មកពីមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ក្នុងខណ្ឌព្រែកព្នៅ ដែលមានវិជ្ជមានកូវិដ-១៩ ហើយបានព្យាបាលជាសះស្បើយ និងធ្វើចក្តាឡីស័កបន្តរយៈពេល១៤ថ្ងៃរួចរាល់ យកមកការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពីបទករណីល្មើសវិធានការរដ្ឋបាលរបស់អាជ្ញាធរ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវិដ-១៩ ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

បុគ្គល លាន់ ឡា និង សមត្ថកិច្ច
បុគ្គល លាន់ ឡា និង សមត្ថកិច្ច
បុគ្គល លាន់ ឡា
បុគ្គល លាន់ ឡា
ទំរង់ស្នើសុំធ្វើពិសោធន៍
ទំរង់ស្នើសុំធ្វើពិសោធន៍
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T