ទឹក​ដី​​អាមេរិក! ទីបំផុត Messi ទិញផ្ទះ​ល្វែង​មួយ​ដែលអាច​មើល​ឃើញ​​ទេស​ភាព​​ជុំវិញ ៣៦០ ដឺក្រេ

//s9.kh1.co/05/0512679bce1b087ecf87965de86290ec0e98485b.jpg
កីទ្បា

 ២៥-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Messi បានទិញផ្ទះល្វែងមួយនៅទីក្រុង Miami ​សហរដ្ឋអាមេរិក

Lionel Messi និងក្រុមគ្រួសារត្រូវគេអះអាងថា បានទិញផ្ទះមួយល្វែងតម្លៃ ៧,៣ លានអឺរ៉ូ ដែលមាន ៤បន្ទប់គេង និង ៤បន្ទប់ទឹក ជាមួយនឹងទេសភាពឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនៃអគារ Sunny Isles Beach ដែលនៅជិតទី​ប្រជុំជន​ទីក្រុង Maimi នៃរដ្ឋ Florida សហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=588,h=361,q=100/18/185c40f0f6d4dbf6b62e7fede9ce00504dea0e8b.jpg

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន និង FC Barcelona មិនបានកំណត់ថាខ្លួននឹងត្រូវផ្លាស់ទៅ​លេងនៅ​សហរដ្ឋ​អាមេរិក​ឡើយ ប៉ុន្តែវាជាតម្រុយមួយដែលបញ្ជាក់អំពីអនាគតរបស់គាត់​នៅពេលដែលសម្រេចចិត្ត​ចាក​ចេញ​ពីអឺរ៉ុប។

https://s9.kh1.co/__image/w=589,h=327,q=100/ec/ec8163ffedc869fc8afa94df8247bee2d7bbf8ab.jpg

យោងតាមគេហទំព័រជំនួញអចលនៈទ្រព្យ The Real Deal បានឱ្យដឹងថាអគារដែលបានរៀបរាប់ខាងលើនេះ​មាន​លក្ខណៈ​ពិសេសដែលអាចមើលឃើញទេសភាពជុំវិញ ៣៦០ ដឺក្រេ និងមានផ្ទៃខាងក្នុងទំហំ ៥១១ ម៉ែត្រការ៉េ និង ទីធ្លាខាងក្រៅទំហំ ១៩៥ ម៉ែត្រការ៉េ ដែល Messi ត្រូវចំណាយអស់ ៧,៣ លានអឺរ៉ូ ក្នុងការទិញវា។

ក្រុមហ៊ុនដែលបានទិញផ្ទះល្វែងនេះមានឈ្មោះថា Celromalina LLC ហើយយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយក្នុង​ស្រុក​បានឲ្យដឹងថាក្រុមហ៊ុននេះមានទំនាក់ទំនងជាមួយគ្រួសាររបស់ Messi៕

https://s9.kh1.co/__image/w=587,h=388,q=100/c0/c09e724a39729fb3e6e4a580496e61d1dc99c225.jpg
Sao Sovanndy
សុវណ្ណឌី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T