កក្រើក! កូនខ្មែរនៅសហរដ្ឋអាមេរិក ត្រៀមយកឡានទំនើបទៅទទួល បវរកញ្ញាកម្ពុជា រ៉េត សារីតា កុំឲ្យចាញ់ចិត្ត ប្រទេសជិតខាង(មានវីដេអូ)

//s9.kh1.co/72/72bf0546afdd80b162430b6afa36012bcf73c2d0.jpg
តារា & កម្សាន្ដ

 ២៤-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

កូនខ្មែរនៅសហរដ្ឋអាមេរិក ត្រៀមយកឡានស៊េរីទំនើបទៅទទួល បវរកញ្ញាកម្ពុជា រ៉េត សារីតា

សហរដ្ឋអាមេរិក: កាលពីម្សិលមិញនេះ បវរកញ្ញាឯកចក្រ វាលកម្ពុជា រ៉េត សារីតា បានធ្វើដំណើរចាកចេញពីមាតុភូមិកម្ពុជាហើយ ក្នុងគោលដៅឆ្ពោះទៅកាន់ទឹកដីសហរដ្ឋ អាមេរិក ដើម្បីត្រៀមចូលរួមប្រកួតកម្មវិធី Miss Universe ២០២០ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅឯរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុកមានឈ្មោះ ថា សារ៉ាវុធ កូនកម្ពុជា កើតនៅប្រទេសកម្ពុជា រស់នៅសហរដ្ឋអាមេរិក បានបង្ហោះសារអមដោយវីដេអូ និងរូបភាព ដោយបានបង្ហាញពីការលាងឡាន ត្រៀមចាំទៅទទួលបវរកញ្ញាកម្ពុជា ព្រមទាំំងបានសរសេរយ៉ាងដូច្នេះថា:

ប្រភព ហ្វេសប៊ុក
ប្រភព ហ្វេសប៊ុក

បកប្រែសម្រាយជាខេមរភាសាថា :

ខ្ញុំគ្រោងនឹងបើកឡានរបស់ខ្ញុំទៅហូលីវូដ រដ្ឋផ្លរីដា ដើម្បីជួបបវរកញ្ញាឯកចក្រវាលកម្ពុជានៅថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០២១។ នេះនឹងជាការបើកបរចម្ងាយឆ្ងាយដំបូងបង្អស់របស់ខ្ញុំនៅក្នុង F8 របស់ខ្ញុំពីសាន់ឌីហ្គោ, CA  ទៅរដ្ឋផ្លរីដា។ ខ្ញុំនឹងចំណាយពេលមួយសប្តាហ៍ដើម្បីទៅដល់ទីនោះ។ ចាប់តាំងពីខ្ញុំចូលនិវត្តន៍ខ្ញុំនឹងចំណាយពេលរបស់ខ្ញុំដើម្បីទៅទីនោះ។

សារ៉ាវុធ កូនកម្ពុជា

សូមរំលឹកផងដែរថា មុននឹងឈានចូលដល់ថ្ងៃប្រកួតមកដល់ បវរកញ្ញាកម្ពុជា រ៉េត សារីតា នឹងធ្វើដំណើរទៅជួបបងប្អូនសមាគមខ្មែរនៅសហរដ្ឋអាមេរិក ដើម្បីសួរសុខទុក្ខ ចែក រំលែកបទពិសោធន៍ មុននឹងត្រៀមធ្វើដំណើរទៅកាន់រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតMiss Universe ២០២០៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម÷

វីដេអូ 
រ៉េត សារីតា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T