បុរសម្នាក់ផ្គើនបម្រាមបិទខ្ទប់ គេចពីភ្នំពេញទៅកំពតបានសម្រេច ឡាយវីដេអូបោះសម្តី ចុងក្រោយលទ្ធផលបែបនេះ (មានវីដេអូ)

//s9.kh1.co/0e/0ebfa0748e0d93c4899a5b6e835d4450344a7980.jpg
សង្គម

 ២៤-មេសា-២០២១ ១២ល្ងាច · ៤ ឆ្នាំមុន

កុំចេះតែហ៊ាន! បុរសម្នាក់ផ្គើននឹងបម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាល រត់ពីភ្នំពេញទៅកំពត ចុងក្រោយបានវាស់កំពស់

ខេត្តកំពត៖​​ យោងតាមវីដេអូមួយដែល​ បុរសម្នាក់បានបញ្ចេញវីដេអូមួយ ដែលខ្លួនបានបង្ហោះនៅលើបណ្តាញសង្គម ព្រមទាំង បោះពាក្យសម្តីថា រូបគេបានចាកចេញពីភ្នំពេញទៅខេត្តកំពតបានយ៉ាងងាយស្រួល ហើយថែមទាំងបានឡាយវីដេអូ ដោយចោទសួរទាំងចម្ងល់ថា អ្នកណាថាមកកំពតមិនបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក្នុងវីដេអូមួយដែលបុរសរូបនេះ បានបង្ហោះនៅលើបណ្តាញ ក្រោយពីខ្លួនចេញពីភ្នំពេញ មកខេត្តកំពតបានជោគជ័យ ដូច្នេះថា៖​ មកដល់ផ្ទះៗ អ្នកណាគេមកពីភ្នំពេញអត់កើត សួស្តី មកដល់កំពតហើយ នៅជាមួយប្អូន។

យ៉ាងណាមិញ ក្រោយពីទទួលបានព័ត៌មាននេះរយៈពេល០១ម៉ោង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានស្រាវជ្រាវរកឃើញបុគ្គលរូបនេះគឺមានឈ្មោះ ផល ដារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរជា ជាងកាត់កញ្ចក់ (នៅភ្នំពេញ) និងទីកន្លែងកំណើត ភូមិ អង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

បច្ចុប្បន្នសមត្ថកិច្ចខេត្តកំពត កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

បុរសល្មើសបម្រាមរដ្ឋាភិបាល 
បុរសល្មើសបម្រាមរដ្ឋាភិបាល 
បុរសល្មើសបម្រាមរដ្ឋាភិបាល និង សមត្ថកិច្ច 
បុរសល្មើសបម្រាមរដ្ឋាភិបាល និង សមត្ថកិច្ច 
បុរសល្មើសបម្រាមរដ្ឋាភិបាល
បុរសល្មើសបម្រាមរដ្ឋាភិបាល
សមត្ថកិច្ច ចុះឃាត់ខ្លួនបុរសល្មើសបម្រាបរដ្ឋាភិបាល
សមត្ថកិច្ច ចុះឃាត់ខ្លួនបុរសល្មើសបម្រាបរដ្ឋាភិបាល
សមត្ថកិច្ច ចុះឃាត់ខ្លួនបុរសល្មើសបម្រាបរដ្ឋាភិបាល
សមត្ថកិច្ច ចុះឃាត់ខ្លួនបុរសល្មើសបម្រាបរដ្ឋាភិបាល
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T