ក្មេងស្រីជំទង់ម្នាក់ បានទទួលរងនូវការឈឺចាប់យ៉ាងខ្លាំង ពីជំងឺតំណពូជដែលធ្វើឲ្យវ័យរបស់នាង ផ្លាស់ប្ដូរទៅជាចាស់ តែមានអ្នកជំនាញម្នាក់ សង្ឃឹមថានឹងអាចព្យាបាលជំងឺនេះជូននាងបាន។

Zara Hartshorn អាយុ១៦ឆ្នាំ នៅក្រុង Rotherham ប្រទេសអង់គ្លេស ត្រូវអត់ទ្រាំ និងពាក្យឡកឡើយ ពីមនុស្សជាច្រើន ពីរូបរាងរបស់នាង។ រូបរាងដ៏ចាស់នេះ គឺនាងស្នងមកពីម្ដាយរបស់នាង Tracey Gibson ដែលគាត់មានជំងឺដែរ។ ក្រោយពីវេជ្ជបណ្ឌិតមួយរូបផ្នែកវះកាត់ បានលឺពីជំងឺរបស់នាង គាត់ក៏ចង់សាកល្បងព្យាបាល ដោយធ្វើការវះកាត់បណ្តឹងស្បែកជូន នាងដោយមិនគិតថ្លៃ។ បើការវះកាត់នេះបានជោគជ័យ Zara និងអាចសាងជីវិតថ្មីជាមួយនឹងសង្សារ របស់នាង Ricky Andrews ហើយនាងក៏អាចបន្តការសិក្សានៅមហាវិទ្យាល័យផងដែរ។

កាលពីនាងអាយុ១២ឆ្នាំ មានអ្នកខ្លះបានយល់ច្រឡំថា នាងគឺជាម្ដាយរបស់ប្អូនស្រីរបស់នាង អាយុ១៧ឆ្នាំ ដែលមិនបានទទួលរងតំណពូជ ពីម្ដាយដូចជានាង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ករណីនេះ? បើរឿងនេះកើតឡើងលើរូបអ្នក តើអ្នកនឹងធ្វើយ៉ាងណា?









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]