កំហុសមិនគួរកើតមាន! Leno ហុចកាដូ១គ្រាប់ឲ្យ Everton យកបាន៣ពិន្ទុពី Arsenal (មានវីដេអូ)

//s9.kh1.co/74/74bff1c18442b184161e4b67e3880f0cfd0148a0.jpeg
កីទ្បា

 ២៤-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Everton ឈ្នះ Arsenal ក្រៅដី ១-០

អង់គ្លេស៖ ក្រុមកាំភ្លើងធំ Arsenal បានប្រឈមមុខកាន់តែខ្ពស់ ក្នុងការបាត់បង់កៅអីទៅលេង ពានរង្វាន់ Europa League រដូវកាលក្រោយ បន្ទាប់ពីភ្លាត់បរាជ័យ ក្នុងទឹកដីរបស់ខ្លួន កីឡដ្ឋាន Emirates ក្រោមថ្វីជើងក្រុមស្ករគ្រាប់ Everton ដោយលទ្ធផល១-០ កាលពីរាត្រីថ្ងៃសុក្រ ទី២៣ ខែមេសា កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=428,q=100/a6/a639cb9add364b9f211c85da590b5b73dbbe364a.jpeg

១គ្រាប់ដែលធ្វើឲ្យ Arsenal ខាតបង់អស់៣ពិន្ទុ បណ្ដាលមកពី ការធ្វេសប្រហែសរបស់អ្នកចាំទី Bernd Leno ដែលធ្វើឲ្យចូលទីខ្លួនឯងនៅនាទីទី៧៦។

https://s9.kh1.co/__image/w=650,h=342,q=100/17/173ea49b95851ef3a1d1e8a2028a00bb018b9527.jpeg

តាមរយៈលទ្ធផលខាងលើ បានធ្វើឲ្យ Arsenal ធ្លាក់មកឈរលេខ៩ មាន៤៦ពិន្ទុ រក្សាគម្លាតដល់ទៅ៩ពិន្ទុ ពីក្រុមលេខ៥ West Ham ដែលឈរនៅកន្លែងអាចលេង Europa League ខណៈការប្រកួតលីគកំពូលអង់គ្លេសនេះ នៅសល់តែ៦ប្រកួតទៀតប៉ុណ្ណោះ នឹងបញ្ចប់រដូវកាលហើយ។

គួរបញ្ជាក់ដែរថា ជ័យជម្នះកាលពីយប់មិញ ជាលើកទី១ហើយ ក្នុងរយៈ២៥ឆ្នាំ ដែល Everton ឈ្នះក្នុងដីក្រុមកាំភ្លើងធំ៕

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោមនេះ៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T