រដ្ឋបាលខណ្ឌឫស្សីកែវ សម្រេចបិទមូលដ្ឋានផ្សារច្រាំងចំរេះ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ

//s9.kh1.co/74/748ada8775d0f71a2c36697b8e81c6bcd5faade0.jpg
សង្គម

 ២៤-មេសា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

រដ្ឋបាលខណ្ឌឫស្សីកែវ សម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នមូលដ្ឋាន ផ្សារច្រាំងចំរេះ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រយៈពេល ១៤ថ្ងៃ

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌឫស្សីកែវ នៅយប់ថ្ងៃទី ២៣ម្សិលមិញ បានឱ្យដឹងថា រដ្ឋបាលសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នមូលដ្ឋាន ផ្សារច្រាំងចំរេះ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី ២៣ ខែមេសា រហូតដល់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីសម្រេចនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ។ ទន្ទឹមនឹងនោះ រដ្ឋបាលខណ្ឌឫស្សីកែវ ក៏សូមអំពាវនាវដល់បងប្អូនអាជីវករ សន្ដិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារមួយនេះ បើមានអាការមិនស្រួល ឬសង្ស័យ ត្រូវប្រញាប់ទៅធ្វើតេស្ដដែលនៅជិតលោកអ្នកជាបន្ទាន់៕

សូមអានសេចក្ដីលម្អិតរបស់រដ្ឋបាលខណ្ឌឫស្សីកែវខាងក្រោម៖

ផ្សារច្រាំងចំរេះ
ផ្សារច្រាំងចំរេះ
លិខិតជូនដំណឹង
លិខិតជូនដំណឹង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T