រដ្ឋបាលស្រុកបាទី ខេត្តតាកែវ បង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ បានឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភ:

//s9.kh1.co/5d/5dde096bffab80909015d5d40ee557e9fa918fb1.jpg
សង្គម

 ២៤-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលស្រុកបាទី ខេត្តតាកែវ បង្ហាញអត្តសញ្ញាណ អ្នកជំងឺកូវីដ១៩ ចំនួន៦នាក់ ឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភ:

ខេត្តតាកែវ៖ យោងតាមការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកបាទី បានបង្ហាញអត្តសញ្ញាអ្នកមានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ដែលក្នុងនោះដែរ មានមនុស្សចំនួន ០៦នាក់ មានដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ឈ្មោះ ហ៊ី ម៉ាន់ហួតសេតតុលា ភេទប្រុស អាយុ​ ១០ឆ្នាំ ទីលំនៅភូមិកណ្តឹងធំ ឃុំកណ្តឹង។

២. ឈ្មោះ ហ៊ាង ស្រីនិច ភេទស្រី អាយុ ២៧ឆ្នាំ ទីលំនៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់។

៣. ឈ្មោះ ហ៊ាង រាជ្យ ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់។

៤. ឈ្មោះ ហ្វាយ គឹមអ៊ន ភេទប្រុស អាយុ ៤៧ឆ្នាំ ទីលំនៅភូមិក្រាំងធំ ឃុំក្រាំងធ្នង់។

៥. ឈ្មោះ នឿន សំភ័ស ភេទស្រី អាយុ ០៩ឆ្នាំ ទីលំនៅភូមិត្រពាំងត្រាវ ឃុំពត់សរ។

៦. ឈ្មោះ ជួង សោភ័ណ្ឌ ភេទស្រី អាយុ ៤០ឆ្នាំ ទីលំនៅភូមិត្រពាំងត្រាវ ឃុំពត់សរ។ 

ហេតុដូចនេះ រដ្ឋស្រុកបាទី បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺដែលបានបង្ហាញអត្តសញ្ញាណខាងលើ ចាំបាច់ត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ដើម្បីយកសំណាកធ្វើតេស្តរកវីរុសកូវីដ១៩ និង ត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ៕

សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖

សេចក្តីជូនដំណឹងរដ្ឋបាលស្រុកបាទី
សេចក្តីជូនដំណឹងរដ្ឋបាលស្រុកបាទី
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T