វីឌីអូឃ្លីបមួយ បង្ហាញពីភាពអស្ចារ្យ របស់រថយន្តពន្លត់អគ្គីភ័យ មួយគ្រឿង បានបើកឆ្លងកាត់ទឹក ដែលបានជន់លិចយ៉ាងជ្រៅ នៅផ្លូវមួយកន្លែង ក្នុងទីក្រុង មែលប៊ូន ប្រទេសអូស្រ្តាលី ក្រោយពីភ្លៀងបានបោកបក់យ៉ាងខ្លាំង បណ្តាលឲ្យទឹកទន្លេកើនឡើង យ៉ាងខ្ពស់។

ប្រភពព័ត៌មានរបស់ជប៉ុន បានបញ្ជាក់ឲ្យដឹងថា អ្នកប្រើប្រាស់អ៊ិនធើណេត នៅប្រទេសជប៉ុន បាននាំគ្នាចែកចាយបន្ត នូវវីឌីអូឃ្លីបនេះ ព្រោះតែ ឡានពន្លត់អគ្គីភ័យនោះ ម៉ាក Isuzu ដែលផលិតនៅប្រទេសជប៉ុន។ មនុស្សជាច្រើននៅលើពិភពលោក ដែលបានឃើញនូវវីឌីអូឃ្លីបនេះហើយ សុទ្ធតែលាន់មាត់សរសើរ ដល់សមត្ថភាព ឡានមួយគ្រឿងនេះដែលអាចបើកច្រមុជ ឆ្លងកាត់ទឹកលិចផ្លូវ ដែលមានជម្រៅ ដល់ទៅ ២ម៉ែត្រ។

សូមទស្សនាវីឌីអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]