បន្ទាន់! រកឃើញករណីឆ្លងមួយករណី ជាអគ្គនាយកក្រសួងព្រះបរមរាជវាំង

//s9.kh1.co/f2/f243a7b2cad51928ca37bad4a8febab110525fce.jpg
សង្គម

 ២៤-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

រកឃើញករណីឆ្លងមួយករណី ជាអគ្គនាយកក្រសួងព្រះបរមរាជវាំង នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ: ផ្អែកតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដោយនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥១៦នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ

គូសបញ្ជាក់ផងដែរថា នៅក្នុងអត្តសញ្ញាណបុគ្គលវិជ្ជមាន ទាំង៥១៦នាក់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ក៏មានបុគ្គលវិជ្ជមានកូវីដ១៩ម្នាក់ ស្ថិតនៅលេខរៀងទី៣៤១ គឺលោក ឡោ សា​វី​ន អាយុ​៦១​ឆ្នាំ មានតួនាទីជា អគ្គនាយកក្រសួងព្រះបរមរាជវាំង ស្នាក់​នៅផ្ទះ​លេខ​៨៧E ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារ​កណ្ដាល​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បានវិជ្ជមានកូវីដ១៩ និងកំពុងសម្រាកព្យាបាលតាមដានអការ:ជាបន្ត។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ

សូមរំលឹកផងដែរថា ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីដដែលនេះ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធទាំងអស់ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ១៩ក្នុងព្រះរាជាណនាចក្រកម្ពុជា៕

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T