មុននេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ រយៈពេល១៤ថ្ងៃ

//s9.kh1.co/db/dba3c56a9c0f7bdb3353a09a6a432aefa76860fc.jpg
សង្គម

 ២៣-មេសា-២០២១ ១១ល្ងាច · ៣ ឆ្នាំមុន

មុននេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ រយៈពេល១៤ថ្ងៃ

ភ្នំពេញ៖ នៅក្នុងផេក រដ្ឋបាលរាជធានីភ្នំពេញ  បានបង្ហោះមុននេះ បានសម្រេចបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅទូទាំងរាធានីភ្នំពេញ រយៈពេល១៤ថ្ងៃ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពវិវឌ្ឍ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយផ្តោតសំខាន់ចំពោះអាជីវករតាមបណ្តាផ្សារទាំងអស់ ក្នុងរាជធានីភ្នំពេញ ដែលមានការឆ្លងជាបន្តបន្ទាប់ក្នុងអត្រាប្រឈមខ្ពស់ គួរឱ្យព្រួយបារម្ភ។

ចំពោះផ្សាររដ្ឋ​ និងផ្សារ​មិនរៀបរយទាំងអស់​​ ដែលមានដូចជា ផ្សារក្រមួន​ ផ្សារចាត់តាំង​ ផ្សាររោងចក្រ ផ្សារ​​សហគមន៍​​ ផ្សារដីឡូត៌​​ ផ្សារជំុវិញមន្ទីរពេទ្យ​ និងផ្សារចិញ្ចើមផ្លូវ​ ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន  រយៈពេល១៤ថ្ងៃ គិតចាប់ពី  ថ្ងៃទី២៤​ខែមេសា​ឆ្នាំ២០២១​ដល់ថ្ងៃទី៧​ ខែ​ឧសភា​ ឆ្នាំ២០២១៕

https://s9.kh1.co/__image/w=650,h=917,q=100/35/355717b6e771c9c555ca96c224370ac55879b23d.jpeg
https://s9.kh1.co/__image/w=650,h=927,q=100/c5/c575bd80c03774b138a7290e495cb30c6cc3f81d.jpeg
Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T