កាលពីពេលថ្មីៗនេះ ចោរប្រុសម្នាក់បានពាក់របាំងមុខ Iron Man ចូលប្លន់ក្នុងធនាគារមួយកន្លែង ដែលមានឈ្មោះថា Wells Fargo ហើយត្រូវបានថតជាប់ ដោយកាមេរ៉ាសុវត្ថិភាព ដែលបានបំពាក់នៅក្នុងធនាគារនោះ។

យោងតាមប្រភពព័ត៌មាន The Straits Times បានឲ្យដឹងថា ចោរពាក់របាំងមុខនេះ បានប្រដាប់ដោយកាំភ្លើងខ្លីមួយដើម រួចចូលទៅប្លន់ក្នុងធនាគារ Wells Fargo ក្បែរ Palm Beach ស្ថិតក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។

បន្ទាប់ពីប្លន់បានសម្រេចហើយ ចោរពាក់របាំងមុខនោះ បានរត់គេចខ្លួនដោយជិះរថយន្តមួយគ្រឿង ទៅបាត់ស្រមោលភ្លាមៗតែម្តង។

យ៉ាងណាមិញ ខាងមន្រ្តីប៉ូលីសរបស់រដ្ឋ Florida នៅមិនទាន់ឃាត់ខ្លួន ជនល្មើសបាននៅឡើយទេ ព្រោះក្រោយពេលកើតហេតុ ជនល្មើសបានរត់គេចខ្លួន បាត់ស្រមោលទៅហើយ៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]