ស្រ្តីម្នាក់ រស់នៅក្រុង North Huntingdon រដ្ឋ Pennsylvania សហរដ្ឋអាមេរិក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីរកឃើញថា មានសត្វពស់មួយក្បាល នៅក្នុងកញ្ចប់ថង់ ដំឡូង ដែលនាងបានទិញពីផ្សារទំនើប (Walmart)។

គាត់បានប្រាប់ឲ្យដឹងថា នៅពេលដែលគាត់មើលដំឡូង គាត់បានឃើញអ្វីម្យ៉ាង ពណ៌ស បង្កង់ៗ នឹកគិតថា គ្រាន់តែជាដំឡូងមិនល្អ (ស្អុយ) ដោយមិនបានចាប់អារម្មណ៍ អ្វីច្រើនឡើយ។ លុះដល់ពេលគាត់ ហែកថង់ចេញ ដើម្បីយកដំឡូង គាត់បានភ្ញាក់ផ្អើល និង ស្រែកយ៉ាងខ្លាំង ព្រោះតែនៅក្នុងនោះ មានសត្វពស់មួយក្បាល ដែលមានឈ្មោះជាភាសាអង់គ្លេសថា Corn Snake។ ក្រោយមក ដោយដឹងថាពស់នោះ មិនបង្កគ្រោះថ្នាក់អ្វីដល់ជីវិត គាត់ក៏បានយកដៃ ចាប់វាជាប់ ដើម្បីយកមកពិនិត្យមើលតែម្តង។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីឌីអូខាងក្រោម៖





ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]