មកទល់ពេលនេះ មានភូមិចំនួន៤ ហើយ ត្រូវបានអាជ្ញាធរខេត្តកំពង់ចាម ធ្វើការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩

//s9.kh1.co/c4/c45e3b952f74752f8201fb187f3a4bd3e8de77ee.jpg
សង្គម

 ២៣-មេសា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

មកទល់ពេលនេះ មានភូមិចំនួន៤ ហើយ ត្រូវបានអាជ្ញាធរខេត្តកំពង់ចាម ធ្វើការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីកដាលនៃជំងឺកូវីដ១៩

ខេត្តកំពង់ចាម៖ យោងតាមសេចក្តីសម្រេចជាបន្តបន្ទាប់ពីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា រដ្ឋបាល បានសម្រេចបិទខ្ទប់ភូមិចំនួន៤ ដែលមានទីតាំងភូមិសាស្ត្រស្ថិតក្នុងស្រុកស្រីសន្ធរ បាធាយ និងកងមាស ក្នុងខេត្តកំពង់ចាម ចាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់រីកដាលនៃជំងឺកូវីដ កុំឱ្យឆ្លងចូលទៅក្នុងសហគមន៍ដទៃទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ភូមិទាំង៤ ដែលត្រូវអាជ្ញាធរបិទខ្ទប់មានដូចជា៖ ភូមិទ្រា និងភូមិកំផ្លាក់នៃស្រុកស្រីសន្ធរ។ ភូមិសំបូរ នៃស្រុកបាធាយ និងភូមិថ្មី នៃស្រុកកងមាស។ ការបិទខ្ទប់នេះ ធ្វើឡើងក្រោយមានករណីឆ្លងនៃវីរុសកូវីដ១៩ ជាបន្តបន្ទាប់។

ដោយឡែក គិតមកទល់ថ្ងៃទី២២ ខែមសា នេះ ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកមានវីរុសកូវីដ១៩​ សរុបចំនួន ៨១៩៣នាក់ អ្នកជាសះស្បើយ មានចំនួន ២៩២៤នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៥២០៤ នាក់ និង អ្នកស្លាប់បាត់បង់ជីវិតដោយសារវីរុសកូវីដ១៩ មានចំនួន ៥៩ នាក់៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
សកម្មភាពអាជ្ញាធរ
សកម្មភាពអាជ្ញាធរ
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T