អានហើយ អស់បារម្ភរឿងឡើងទម្ងន់ ដោយមានប្រសិទ្ធភាព

//s9.kh1.co/dc/dc93893e84b0049b80d4691a7abfb128ef1efe5e.jpg
យល់ដឹង

 ២៥-មិថុនា-២០២៣ ១១ព្រឹក · ១០ ខែមុន

មានមូលហេតុជាច្រើនណាស់ដែលធ្វើឲ្យយើងឡើងទម្ងន់ដោយមិនដឹងខ្លួន បើសិនជាអ្នករំលងតែមួយចំណុចនោះអ្នកនឹងមិនអាចស្រកគីឡូបាននោះទេ។

យល់ដឹង៖ មនុស្សមួយចំនួនកំពុងតែមានបញ្ហារឡើងទម្ងន់ឬលើសទម្ងន់ ធាត់ ជាពិសេសកើតឡើងចំពោះមនុស្សស្រី។ ការឡើងទម្ងន់ បណ្ដាលមកពីកត្តាជាច្រើន ដូចជា ការបរិភោគអាហារដែលមានជាតិខ្លាញ់ ជាតិស្ករ ជាតិម្សៅច្រើនពេក។ ការឡើងទម្ងន់ មិនមែនមកពីអាហារមួយមុខនោះទេ ការគេងច្រើនលើសពី៨ម៉ោងក៏អាចធ្វើឲ្យអ្នកធាត់បានដែរ ទោះបីជារបបអាហាររបស់អ្នកតិចតួចក៏ដោយ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដែលសំខាន់ជាងនោះទៅទៀត គឺការស្មុគស្មាញឬ Stress កាលណាអ្នកគិតច្រើន មិនសប្បាយចិត្តធ្វើឲ្យមានបញ្ហារផ្លូវចិត្ត ហើយវាធ្វើឲ្យអ្នកមានអារម្មណ៍ថានៅមិនសុខចេះតែឃ្លាន ចង់ញុំានេះញុំានោះមិនចេះឆ្អែត បូករួមជាមួយបញ្ហារគេងមិនលក់ ឬចូលគេងយប់ជ្រៅពេក ការគេងមិនគ្រប់គ្រាន់ជាដើម។

មនុស្សដែលធាត់ឬលើសទម្ងន់មានសុខភាពមិនល្អ  តែងតែមានអារម្មណ៍មិនស្រួលខ្លួន ព្រោះសំបូរទៅដោយជាតិខ្លាញ់ នឹងសារជាតិដែលគ្មានប្រយោជន៍ ជាពិសេសប្រឈមនឹងបញ្ហារបាត់បង់ទំនុកចិត្តដោយការមិនពេញចិត្តនឹងរូបរាងខ្លួនឯង គេមើលងាយ ពិបាករកសម្លៀកបំពាក់ សរុបមកគឺ បាក់ទឹកចិត្ត។ មិនថាបញ្ហាអ្វីក៏មានដំណោះស្រាយ​ ប៉ុន្តែត្រូវរកវិធីដោះស្រាយដែលត្រឹមត្រូវទើបទទួលបានលទ្ធផលដែលខ្លួនចង់បាន។ ដូចគ្នានេះដែរ បញ្ហារធាត់ លើសទម្ងន់ មានវិធីដោះស្រាយ នោះគឺ ការសម្រកទម្ងន់

ការសម្រកទម្ងន់ ទាមទារការយកចិត្តទុកដាក់ ការព្យាយាម អត់ធ្មន់ និងការលះបង់​ ដើម្បីសម្រេចនូវបំណងរបស់អ្នក​ ហើយការសម្រកទម្ងន់មិនមែនមានតែការបង្អត់អាហារឬហាត់ប្រាណនោះទេ វិធីត្រឹមត្រូវនោះគឺ ការស្រកគីឡូ ដោយមានសុខភាពល្អ ។ តិចនិកក្នុងការស្រកទម្ងន់ដោយមានផាសុខភាពនិងមានប្រសិទ្ធភាពនោះគឺ៖

១. ការតាំងចិត្ត

ជាការពិតណាស់ អ្វីដែលសំខាន់នោះគឺ ការតាំងចិត្ត បើសិនអ្នកជាមនុស្សដែលខ្ចិល ទោះបីជាអ្នកព្យាយាមយ៉ាងណាក៏មិនអាចទៅរួចនោះដែរ ការសម្រកទម្ងន់មិនមែនគ្រាន់តែអនុវត្តមួយថ្ងៃពីរថ្ងៃបានសម្រេចនោះទេ គឺទាមទារការអត់ធ្មន់ មិនងាយចុះចាញ់។​ អ្នកត្រូវមានការតាំងចិត្តខ្ពស់ គិតពីលទ្ធផលនៅថ្ងៃមុខ ព្រោះការសម្រកទម្ងន់ដែលមានផាសុខភាពត្រូវប្រើរយៈពេល។

២. ត្រូវទទួលទានអាហារពេលព្រឹកជាប្រចាំ

ការមិនបរិភោគមិនអាចជួយឲ្យអ្នកស្រកគីឡូរបាននោះទេ ព្រោះអ្នកបាត់បង់សារជាតិចិញ្ចឹមរាងកាយដ៏សំខាន់ដែលធ្វើឲ្យអ្នកមានអារម្មណ៍ឃ្លានចំណីពេលមួយថ្ងៃ នោះអ្នកនឹងញុំាលើសដើម។

៣. ការបរិភោគអាហារទៀងទាត់

ការបរិភោគអាហារទាំងបីពេលបានទៀងទាត់ គឺជួលសម្រួលឲ្យក្រពះកិនរំលាយជាតិការឡូរីបានលឿននិងជួយរក្សាតុល្យភាពដល់រាងកាយ ហើយថែមទាំងកាត់បន្ថយជាតិខ្លាញ់និងស្ករ។

រូបតំណាង
រូបតំណាង

៤. បរិភោគបន្លែនិងផ្លែឈើ

បន្លែផ្លែឈើ មានសារជាតិកាឡូរីតិច ហើយមានផ្ទុកសារធាតុ វីតាមីន និង សារជាតិរ៉ែ ។ លើសពីនោះ វាសំបូរទៅដោយសារជាតិ Fibre3 ដែលជាគ្រឿងផ្សំជួយឲ្យការសម្រកគីឡូប្រព្រិត្តទៅបានយ៉ាងរលូន។ 

រូបតំណាង
រូបតំណាង

៥. ការធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណ ជាចលនា ឬការធ្វើសកម្មភាពដ៏ចំបងមួយដែលជួយឲ្យអ្នកអាចស្រកគីឡូបានតាមរយៈការបែកញើស។ ញើសគឺជាការសារជាតិពុលដែលមាននៅខ្លួនរយៈអ្នក ហើយនៅពេលដែលអ្នកធ្វើលំហាត់ប្រាណនោះ វានឹងចេញមកតាមរយៈស្បែក។ ការបែកញើសធ្វើឲ្យអ្នកមានសុខភាពល្អ និងធន់នឹងជម្ងឺ ក៏ដូចជាកំចាត់ជាតិពុសធ្វើឲ្យស្រកទម្ងន់ផងដែរ។

រូបតំណាង
រូបតំណាង

៦. ផឹកទឹកឲ្យបានច្រើន

ទឹកគឺជា ធាតុសំខាន់ដែលរាងកាយមនុស្សមិនអាចខ្វះបាន ក្នុងមួយថ្ងៃអ្នកត្រូវផឹកទឹកយ៉ាងហោចណាស់៣លីត។ មនុស្សមួយចំនួនយល់ច្រឡំរវាងការស្រេកទឹក និងការឃ្លាន ព្រោះបើសិនជាអ្នកឃ្លាន ហើយផឹកទឹកជំនួសនោះ អ្នកអាចនឹងឡើងគីឡូលើសដើមវិញ។ ដូចនេះអ្នកត្រូវពិសារទឹកជាប្រចាំ ដោយមិនចាំបាញ់ទាល់តែឃ្លានទឹកនោះទេ។

រូបតំណាង
រូបតំណាង

៧. ប្រើចានតូចជាងមុន

កាលណាចានតូចជាងមុន អាហារក៏តិចជាងមុន ហើយអ្នកក៏ញុំាតិចជាងមុនផងដែរ ។ ការទម្លាប់ប្រើចានតូចជាងមុន ហើយញុំាអាហារយឺតៗ ជាធម្មតាខួរក្បាលរបស់អ្នកប្រើរយៈពេល២០នាទីដើម្បីបញ្ចូនព័ត៌មានទៅដល់ក្រពះ ហើយក្រពះឆ្អែត នឹងបញ្ចូនត្រឡប់ទៅប្រាប់ខួរក្បាលវិញ។ ដូចនេះ អ្នកត្រូវប្រើចានតូចនិងទំពារអាហារយឺតៗដើម្បីសម្រួលដល់ការរំលាយអាហារ។

រូបតំណាង
រូបតំណាង

៨. ឈប់បរិភោគអាហារមួយចំនួន

អាហារដែលធ្វើឲ្យយើងឡើងទម្ងន់លឿនជាងគេនោះ គឺពពួកអាហារផ្អាប់ អាហារកំប៉ុង អាហារត្រជាក់ ។ អាហារទាំងនេះ មានដូចជា ម្ជូរត្រាំ នំកញ្ចប់ សូកូឡា នំដុត នំខេក ហើយជាពិសេសគឺពពួកអាហារម្សៅ ដូចជាភីហ្សារ ហាំបឺហ្គឺ ។

រូបតំណាង
រូបតំណាង

៩. ឈប់ផឹកគ្រឿងស្រវឹង

ស្រារមួយកែវផ្ទុកសារជាតិកាឡូរីស្មើនឹងសូកូឡាមួយដុំ បើអ្នកជាមនុស្សចូលចិត្តគ្រឿងស្រវឹង គឺមានហានិភ័យខ្លាំងដល់ការសម្រកទម្ងន់ ថែមទាំងចំពោះសុខភាព ដូចនេះអ្នកគួរតែតមគ្រឿងស្រវឹងក្នុងកំឡុងពេលសម្រកទម្ងន់។ 

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T