យោងតាមប្រភពព័តមាន ឌេលីមែល បានឲ្យដឹងថា មានរូបចម្លាក់បុរាណមួយរបស់អេហ្ស៊ីប ដែលដាក់នៅក្នុងទូរកញ្ចក់មួយក្នុង សារមន្ទីរ Manchester បានប្រែទិសដៅនៃមុខដោយខ្លួនវា។

អស់រយៈពេលជាច្រើនថ្ងៃ រូបចម្លាក់ដែលមានកំពស់ ២៥.៥សង់ទីម៉ែត្រ ដាក់មុខមកកញ្ចក់ បានប្រែខ្លួនរបស់វាបន្តិចម្ដងៗ រហូតដល់បែរខ្នងមកកញ្ចក់វិញ។ រូបចម្លាក់នេះមានអាយុជាង ៤,០០០ឆ្នាំហើយ ដែលជារូបចម្លាក់របស់ព្រះ Osiris ដែលជាព្រះនៃសេចក្ដីស្លាប់។

មានថ្ងៃមួយគេបានប្រទះឃើញ រូបចម្លាក់នេះស្រាប់តែបែរខ្នងមកកញ្ចក់ ហើយក៏បានសួរទៅលោក Campbell Price ដែលជាអ្នកកាន់សោរ ព្រោះគ្មាននរម្នាក់មានសោរនោះទេ តែគាត់បែរជាឆ្លើយថា គាត់មិនបានប៉ះពាល់សូម្បីតែបន្តិច ហើយក៏បានដាក់មុខបែរមករកកញ្ចក់វិញ តែប៉ុន្មានថ្ងៃក្រោយ រូបសំណាក់នោះបែរខ្នងមកវិញដ៏ដែរ។ រហូតដល់ពេល ពិនិត្យក្នុងកាមេរ៉ា ទើបបានដឹងការពិតថារូបសំណាក់មួយនោះ បែរដោយខ្លួនឯង ដែលប្រើរយៈពេលជាច្រើនថ្ងៃ។

ឥលូវនេះអ្នកវិទ្យាសាស្រ្ដកំពុងតែ ស្វែងយល់ពីការប្ដូរទិសនៃរូបចម្លាក់នេះ បើមាននរណាម្នាក់អាចរករកឃើញពី អាថកំបាំងនេះបាន ពិតជាល្អណាស់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? សូមទស្សនាវីដេអូខាងក្រោម៖





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]