ពូរាជ្យ សម្រក់ទឹកភ្នែកអរគុណទៅនារីម្នាក់ ក្នុងវីដេអូគម្រប់ខួប១ឆ្នាំនៃការប្រឡូកក្នុងវិស័យផលិតវីដេអូ (មានវីដេអូ)

//s9.kh1.co/cb/cb93a6faa9271e62edc0a31fbe4b55421e06cf63.jpg
តារា & កម្សាន្ដ

 ២៣-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កាលពីថ្ងៃទី១៦ ខែមេសា កន្លងទៅថ្មីៗនេះ ពូរាជ្យ ឬហៅថា Pireach បានបង្ហោះវីដេអូឃ្លីបមួយ អបអរសាទរខួប១ឆ្នាំ នៃការប្រឡូកក្នុងវិស័យផលិតវីដេអូ និងការបង្កើតផេកហ្វេសប៊ុកផ្ទាល់ខ្លួនជាផ្លូវការ

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែមេសា កន្លងទៅថ្មីៗនេះ ពូរាជ្យ ឬហៅថា Pireach បានបង្ហោះវីដេអូឃ្លីបមួយ អបអរសាទរខួប១ឆ្នាំ នៃការប្រឡូកក្នុងវិស័យផលិតវីដេអូ និងការបង្កើតផេកហ្វេសប៊ុកផ្ទាល់ខ្លួនជាផ្លូវការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពូរាជ្យ 
ពូរាជ្យ 

ផ្អែកតាមវីដេអូឃ្លីបមានរយៈពេលប្រម៉ាន១២នាទីនេះដែរ ពូរាជ្យ បានរៀបរាប់អំពីរសមិទ្ធផលរយៈពេល១ឆ្នាំ ដែលខ្លួនទទួលបានដូចជា Followers លើផេកផ្លូវការរហូតដល់ ១៣ម៉ឺននាក់ និងទទួលបានការចូលមើលវីដេអូចំនួនច្រើនរហូតដល់មួយ១លាន៥សែនដងឯណោះ។

មិនត្រឹមតែប៉ុណ្ណោះ ពូរាជ្យទទួលបានការចុះកុងត្រាជាមួយ Agency Dream Team ជាផ្លូវការ សម្រាប់ការផលិតវីដេអូ និង Content ប្លែកៗផ្សេងៗ។

ក្នុងវីដេអូនេះដែរ ពូរាជ្យ ថែមទាំងនិយាយរៀបរាប់ទាំងទឹកភ្នែក អរគុណទៅនារីម្នាក់បន្ទាប់ពីប៉ាម៉ាក់របស់ខ្លួន នោះគឺអ្នកគ្រូរបស់លោក ដែលតែងតែផ្តល់កម្លាំងចិត្ត លើកទឹកចិត្តលោកគ្រប់ពេលមិនឲ្យបោះបង់ក្តីស្រម៉ៃ និងតែងតែឃើញរូបលោកស្រក់ទឹកភ្នែកច្រើនជាងគេ ក៏ប៉ុន្តែនៅពេលនេះអ្នកគ្រូរបស់លោកមិននៅក្នុងប្រទេសកម្ពុជានោះទេ។

ពូរាជ្យ 
ពូរាជ្យ 

ទោះជាយ៉ាងណាក្តី សម្រាប់ពូរាជ្យ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររំភើបចិត្តជាមួយសមិទ្ធផលរបស់លោកដែលសម្រេចបានក្នុងរយៈពេល១ឆ្នាំនេះ ហើយគ្រប់គ្នាក៏បានជូនពររូបលោកឲ្យកាន់តែជោគជ័យ និងទទួលបានអ្នកគាំទ្រកាន់តែច្រើនជាងនេះបន្ថែមទៀត។

គួររម្លឹកដែរថា ពូរាជ្យ ឬ Pireach គឺជាអ្នកផលិតវីដអូក្នុងបណ្តាញសង្គមទើបតែរយៈពេលជាង១ឆ្នាំតែប៉ុណ្ណោះ ក៏ប៉ុន្តែសន្ទុះនៃការគាំទ្ររបស់លោក ហាក់កើនឡើងគួរឲ្យកត់សម្គាល់។ ហើយមិនត្រឹមតែប៉ុណ្ណោះ ពូរាជ្យ គឺជាសមាជិកក្នុងក្រុមចម្រៀង Thirty-Five ហើយថែមធ្លាប់ចូលរួមប្រកូតក្នុងកម្មវីធី X-Factor Cambodia រដូវកាលទី១ ដោយទទួលបាន Yes ដល់ទៅ៤ពីគណកម្មការ និងធ្លាប់ឡើងសម្តែងលើឆាកតន្រីជាច្រើនផងដែរ៕

ចង់ជ្រាបថា វីដេអូគម្រប់ខួប១ឆ្នាំនៃការផលិតវីដេអូរបស់ពួរាជ្យ បែបណាខ្លះនោះ តោះទស្សនាវីដេអូខាងក្រោម៖

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T