ភរិយាតារាកំប្លែងដ៏ល្បី​​​ ប្រចាំប្រទេសថៃ​ ក៏ឆ្លងជំងឺកូវីដ១៩​ដែរ​ ខណៈលោក ចូលបន្ទប់សង្រ្គោះបន្ទាន់

//s9.kh1.co/30/30464513e059da809e492ed65f38a5d444894384.png
តារា & កម្សាន្ដ

 ២៣-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

កំពូលតារាកំប្លែងនៅក្នុងរឿង អ្នកប្រដាល់មិនដែលឈ្នះ ត្រូវបានបញ្ជូនទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ក្រោយពីកូវីដវាយលុកសួតខ្លាំង

ថៃ៖ ពុកម៉ែបងប្អូនមួយចំនួនធំ ប្រាកដជាបានស្គាល់ហើយកំពូលតារាកំប្លែងជើងរបស់ប្រទេសថៃ លោក Kom Chauncheun ដែលជាតួអង្គកំប្លុកកំប្លែងមួយរូបនៅក្នុងរឿង អ្នកប្រដាល់មិនដែលឈ្នះ ដែលតារារូបនេះ បានឆ្លងជំងឺកូវីដ១៩ និងកំពុងស្ថិតក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសារព័ត៍មានបានបញ្ជាក់ឱ្យដឹងទៀតថា តារាកំប្លែងលោក Kom Chauncheun ត្រូវបានបញ្ជូនចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ក្រោយពីវីរុសកូវីដ១៩ បានវាយលុកដល់សួតរបស់លោក។

តាមការបញ្ជាក់ឱ្យដឹងពីកូនស្រីរបស់តារាកំប្លែងជើងចាស់រូបនេះ បានឱ្យដឹងថា ឪពុករបស់នាងមានសភាពហត់ខ្លាំងជាងមុន តែមិនមានអាការៈក្តៅខ្លួនឡើយ។ ជាមួយគ្នានោះដែរ ក្រុមគ្រូពេទ្យ បានប្រើប្រាស់ប្រដាប់ជំនូយអុកស៊ីសែនដើម្បីជួយសម្រួលដល់ការដកដង្ហើមរបស់រូបលោក ដើម្បីឱ្យសម្ពាធឈាមដំណើរល្អ ដោយកំពុងស្ថិតការតាមដានយ៉ាងម៉ត់ចត់ពីគ្រូពេទ្យ។​ គួរបញ្ជាក់ផងដែរថា ភរិយារបស់តារាកំប្លែងរូបនេះ ក៏មានវិជ្ជមានកូវីដ១៩ផងដែរ ក្រោយពីធ្វើតេស្តជាលើកទី២។

ចំពោះដំណឹងនេះ បានធ្វើអ្នករួមអាជីពជាអ្នកសិល្បៈដូចគ្នា និងអ្នកគាំទ្រ បានផ្ញើរសារជូនពររូបលោក​ជាមួយភរិយា យកឈ្នះនិងឆាប់ជាពីវីរុសដ៏កំណាចមួយនេះផងដែរ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

តារាកំប្លែងលោក Kom Chauncheun
តារាកំប្លែងលោក Kom Chauncheun
លោក Kom Chauncheun នៅក្នុងរឿងអ្នកប្រដាល់មិនដែលឈ្នះ
លោក Kom Chauncheun នៅក្នុងរឿងអ្នកប្រដាល់មិនដែលឈ្នះ
លោក Kom Chauncheun​ និងភរិយា 
លោក Kom Chauncheun​ និងភរិយា 
លោក Kom Chauncheun និង កូនស្រី 
លោក Kom Chauncheun និង កូនស្រី 
លោក Kom Chauncheun 
លោក Kom Chauncheun 
លោក Kom Chauncheun 
លោក Kom Chauncheun 
លោក Kom Chauncheun 
លោក Kom Chauncheun 
លោក Kom Chauncheun 
លោក Kom Chauncheun 
លោក Kom Chauncheun នៅក្នុងរឿងអ្នកប្រដាល់មិនដែលឈ្នះ 
លោក Kom Chauncheun នៅក្នុងរឿងអ្នកប្រដាល់មិនដែលឈ្នះ 
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T