ផ្ទុះកូវីដនៅថៃ Chompoo នៅតែបន្តដំណើរកម្សាន្តជុំគ្រួសារយ៉ាងរីករាយ

//s9.kh1.co/21/2106cee814691c315ac284732aed821aaaf715fc.jpg
តារា & កម្សាន្ដ

 ២៣-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ទោះជាមានបញ្ហាកូវីដ កំពុងផ្ទុះនៅក្នុងប្រទេសថៃ ក៏គ្រួសារ Chompoo នៅតែអាចបន្តដំណើកម្សាន្តរបស់ខ្លួនយ៉ាងរីករាយ។

ថៃ៖ ជាការពិតណាស់  តារាសម្ដែងស្រីកូនពីរ អ្នកនាង Chompoo Araya ដែលជាតារាសម្ដែងល្បីឈ្មោះមួយរូប និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងវិស័យសិល្បៈថៃ។ មិនត្រឹមតែប៉ុណ្ណោះតារាស្រីហាយសូរូបនេះ មានទេព្យកោសល្យក្នុងការច្នៃប្រឌិតខ្ពស់ ទៅលើការរៀបចំសម្លៀកបំពាក់ថ្មីៗ ស្រស់ស្អាតប្លែកជារៀងរាល់ថ្ងៃផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដូចដែរបងប្អូនបានដឹងហើយថា​ នៅក្នុងប្រទេសថៃក៏កំពុងមានការផ្ទុះរីករាយដាលពីជំងឺកូវីដ-១៩ ខ្លាំងក្លាផងដែរ ។ ពោល គេសង្គេតឃើញថា ក្រុមគ្រួសាររបស់តារាស្រីខាងលើរូបនេះ នៅតែបន្តការដំណើរកម្សាន្តជាលក្ខណៈគ្រួសារមានកូនៗដ៏គួរឲ្យស្រឡាញ់និងស្វាមីដូចធម្មតា បើទោះបីជាមានការមានការផ្ទុះកូវីដក៏ដោយ ក៏មិនមែនជាញ្ហាសម្រាប់រូបនាងឡើយ។ 

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានបង្ហោះរូបជាគ្រួសារជាច្រើនសន្លឹក យ៉ាងមានក្តីសុខ និងស្រស់ស្រាយខ្លាំងមែនទែនខណៈកំពុងជិះនៅលើទូក លើផ្ទៃសមុទ្រយ៉ាងធំធេង។ពោលគឺ ដោយសារការធ្វើដំណើរកម្សាន្តទៅកាន់សមុទ្រជាទីកន្លែងកម្សាន្តមួយនៅក្នុងប្រទេសថៃរបស់គ្រួសារ Chompoo ជាលក្ខណៈឯកជន ដោយពុំមានមនុស្សច្រើនកុះករអ្វីនោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Chompoo
Chompoo
Chompoo
Chompoo
Chompooនិងគ្រួសារ
Chompooនិងគ្រួសារ
Chompooនិងគ្រួសារ
Chompooនិងគ្រួសារ
Chompooនិងគ្រួសារ
Chompooនិងគ្រួសារ
Chompoo
Chompoo
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T