យោងតាមគេហទំព័រ Examiner បានអោយដឹងថា តារារាំស្រាត ដ៏ល្បីឈ្មោះម្នាក់ បានរលូតកូន នៅពេលដែលនាងកំពុង រាំអោបបង្គោលនៅក្នុងក្លឹបមួយ ក្នុងរដ្ឋ តិចសាស់ សហរដ្ឋអាមេរិក។

តារាវ័យក្មេង រូបនេះ មានឈ្មោះថា Jhonni Blaze គឺជាតារាម៉ូដែលក្រៅម៉ោង និង ជាតារារាំស្រាតអោបបង្គោលពេញម៉ោង។ នាងរលូតកូន  នៅពេល ដែលនាងកំពុងរាំនៅលើឆាកនៅក្នុង ក្លឹប VLive  ដែលស្ថិតនៅ តំបន់ Houston រដ្ឋតិតសាស់ សហរដ្ឋអាមេរិក។

នៅពេលកំពុងរាំលើឆាកនោះ នាងធ្លាក់ឈាមយ៉ាងច្រើន បន្ទាប់មកនាង បានចេញទៅក្រោយឆាក ហើយ អការៈចាប់ផ្តើមធ្ងន់ធ្ងរឡើងៗ។ ក្រោយមកនាង ត្រូវបានបញ្ចូនទៅបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីជួយសង្គ្រោះ។ បច្ចុប្បន្ននេះ តារារូបនេះកំពុងស្នាក់នៅមន្ទីរពេទ្យ ប៉ុន្តែគួរអោយសោកស្តាយ នាងបានបាត់បង់កូនដែលមិនទាន់កើតនោះទៅហើយ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះតារា រាំស្រាត អោបបង្គោលរូបនេះ?


ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]