រាជធានីភ្នំពេញ៖ បុរសម្នាក់បានបើករ៉ឺម៉កម៉ូតូកង់កង់បី ពណ៌ក្រហម មួយគ្រឿងយ៉ាងលឿនជ្រុលទៅកៀររថយន្តម៉ាកឡិចស៊ីស RX330 ពណ៌ទឹកប្រាក់ ដែលកំពុងចតនៅស្ងៀមធ្លាក់កាងមុខ ហើយបន្តទៅបុកស្ត្រីម្នាក់កំពុង ជិះកង់ពីក្រោយពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង១០នាទី យប់ថ្ងៃទី២៣ មិថុនា ២០១៣ តាមបណ្ដោយវិថីសហព័ន្ធរុស្ស៊ី ទល់មុខមណ្ឌលកម្សាន្តវ៉តធឺផាក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រ៉ឺម៉កម៉ូតូដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះដោយសារអ្នកបើកបរបើកវ៉ា រថយន្តមួយក៏ជ្រុលទៅបុកបង្កឱ្យមាន គ្រោះថ្នាក់យ៉ាងដូច្នេះ៕





ប៉ុន បាន

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]