ជាទូទៅការអុជបារី គេតែងតែប្រើប្រាស់ឈើគូស ឬដែកកេះដើម្បីអុជបារី ប៉ុន្តែបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់នេះវិញ បានប្រើស្ទីលអុជបារី តាមបែបគ្រោះថ្នាក់បំផុត ដោយគាត់បានបើកគំរបធុងសាំងរថយន្ត រួចអុជភ្លើងឲ្យឆេះ បន្ទាប់មកទើបយកបារី ដែលនៅជាប់មាត់ ទៅអុតនៅត្រង់កន្លែង គំរបធុងសាំងរថយន្ត ដែលកំពុងឆេះទៅវិញ។

ទោះបីជាការធ្វើបែបនេះ ឡូយ ឬអស្ចារ្យយ៉ាងណាក៏ដោយ ប៉ុន្តែវាពិតជាងាយនឹងបង្កគ្រោះថ្នាក់មែនទែន ដោយសារតែពេលបុរសនោះអោន ដើម្បីអុជបារី គឺភ្លើងនៅមាត់គំរបធុងសាំង កំពុងតែឆាបឆេះ ដែលវាអាចនឹងបង្កគ្រោះថ្នាក់ផ្សេងៗបាន។

ជាគ្នានេះដែរ ក៏មានអ្នកប្រើប្រាស់អ៊ីនធឺណែតជាច្រើន ដែលបានទស្សនាវីដេអូ នៃសកម្មភាពរបស់បុរសនោះហើយ បានធ្វើការរិះគន់ និងមិនពេញចិត្តយ៉ាងខ្លាំង ដោយសារតែនេះ គឺជាទង្វើដ៏ល្ងង់ខ្លៅ និងគ្រោះថ្នាក់បំផុត។

យ៉ាងណាមិញ មានមតិមួយបានចោទសួរ ទៅបុរសរូបនោះថា “តើនេះគឺជាសេចក្តីក្លាហាន ឬជាអំពើល្ងង់ខ្លៅ?”

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបញ្ហានេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]