កំឡុងពេលឆ្លងកូវីដ១៩ ស្ថានភាពសុខភាពតារាកំប្លែង Na kom កាន់តែដុនដាបក្នុងបន្ទប់ICU

//s9.kh1.co/57/5797eae53f89a3ea9147d66b72de92f49c84794b.jpg
តារា & កម្សាន្ដ

 ២៣-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីមានឆ្លងជំងឺកូវីដរួចមក Na Kom ហាក់ដូចជាសុខភាពមិនសូវល្អនោះទេ ធ្វើឱ្យគ្រប់គ្នាមានការបារម្ភជាខ្លាំង

ថៃ៖ មហាជនគ្រប់គ្នាប្រាកដជាបានជ្រាបហើយ ថាមានតារាជាច្រើននៅក្នុងប្រទេសថៃដែលបានឆ្លងជំងឺកូវីដ១៩ ក្នុងនោះក៏មានលោក Na Kom ដែលជាតារាកំប្លែង និងជាពិធីករ មួយរូបក្នុងជួរសិល្បៈផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Na Kom
 Na Kom

ក្នុងរយៈពេលកន្លងទៅនេះលោក Na Kom  បានធ្វើតេស្ត ឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីមានពាក់ព័ន្ធនឹងអ្នកមានផ្ទុកជំងឺមួយនេះ​ហើយ ក៏ត្រូវបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរហូតទាល់តែ ជាដាច់ ។

ប៉ុន្តែ រយៈពេលថ្មីៗនេះ កូនស្រីរបស់លោក Na Kom គឺ Ice Napatcharin  និងប្អូនប្រុស បានចេញមករៀបរាប់ពីអាការជំងឺ របស់ឪពុកខ្លួន ទាំងទឹកភ្នែក ព្រោះលោកពេលនេះកំពុងតែសម្រាកព្យាបាលនៅក្នុងបន្ទប់ ICU ដែលជាបន្ទប់សង្គ្រោះបន្ទាន់សម្រាប់អ្នកមានជំងឺធ្ងន់ធ្ងរ ដោយសារតែសួតរបស់លោកត្រូវបានមេរោគចូលដល់ក្នុងសួតទៅហើយ ។

 Na Kom
 Na Kom

ក្នុងនោះក៏មានពិធីករដ៏ល្បីម្នាក់ ក្នុងប៉ុស្តិ៍ទូរទស្សន៍ មួយបានបង្ហើបបន្ថែមពាក់ព័ន្ធនឹងអាការ ធ្ងន់របស់លោក Na Kom ថាៈ

"ឥឡូវនេះអាការ របស់ លោក Na Kom គឺមិនសូវល្អនោះទេ គឺត្រូវបានដាក់ខ្យល់អុកស៊ីហ្សែន ដើម្បីជំនួយក្នុងការដកដង្ហើម ព្រោះតែមានរោគសញ្ញារលាកសួត ព្រមទាំងខ្សោយតំរងនោមផងដែរ សព្វថ្ងៃនេះស្ថានភាពកាន់តែយ៉ាប់យ៉ឺនហើយដូច្នេះខ្ញុំចង់ឱ្យអ្នករាល់គ្នាផ្ញើការលើកទឹកចិត្ត លោក Na Kom ផង សង្ឃឹមថាលោកជាពីជំងឺកូវីដឆាប់ៗនេះផង៕"

ពិធីករ
កូនៗរបស់  Na Kom
កូនៗរបស់  Na Kom
 Na Kom
 Na Kom
 Na Kom និងកូនៗ
 Na Kom និងកូនៗ
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T