រំភើបតិចអី! អ្នកគាំទ្រ រ៉េត សារីតា នាំគ្នាធ្វើរឿងភ្ញាក់ផ្អើល មុនចេញដំណើរ ទៅសហរដ្ឋអាមេរិក (មានវីដេអូ)

//s9.kh1.co/b6/b67928a19af371797fc69c7af41761b06ed53934.jpg
តារា & កម្សាន្ដ

 ២៣-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មុនចេញដំណើរទៅ សហរដ្ឋអាមេរិកនៅរសៀលនេះ កញ្ញា រ៉េត សារីតា ត្រូវបាន អ្នកគាំទ្រ ធ្វើរឿងភ្ញាក់ផ្អើលនេះ ដើម្បីជាការលើកទឹកចិត្ត

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដ ជាដឹងច្បាស់ហើយថា បេក្ខនារី រ៉េត សារីតា ជាបវរកញ្ញា ដែលត្រូវ តំណាងប្រទេសកម្ពុជា ក្នុងការប្រកួតសម្រស់ដ៏ល្បី ថ្នាក់ពិភពលោក Miss Universe 2020 នៅសហរដ្ឋអាមេរិក ដែល ការប្រកួតនេះ នឹងត្រូវផ្ទាយបន្តផ្ទាល់ នៅថ្ងៃទី ១៦ ឧសភា ឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ កញ្ញា រ៉េត សារីតា នឹងត្រូវចាកចេញពីប្រទេសនៅ រសៀលថ្ងៃទី ២៣ មេសា ២០២១ នេះហើយ ជាមួយគ្នានេះ គេសង្កេតឃើញ ប្រជាជនខ្មែរគ្រប់រូប បានជូនពរ កញ្ញា យ៉ាងច្រើនកុះករ ក្នុងការធ្វើដំណើរលើកនេះ។

តែប្រសិនបើយើង ក្រឡេកទៅមើល អ្នកគាំទ្រពេញទំហឹង របស់កញ្ញាវិញ បាននាំគ្នា បង្កើតជាវីដេអូ ជូនពរកញ្ញា ដោយផ្ទាល់ ខណៈមិនអាច ធ្វើដំណើរទៅកាន់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយសារតែ មានការបិទខ្ទប់ទីក្រុង ដែលអនុញ្ញាតសម្រាប់ តែការធ្វើដំណើរចាំបាច់តែប៉ុណ្ណោះ តែយ៉ាងណាក្តី ជាបានសបញ្ជាក់ពី ទំហំការស្រលាញ់ ការពេញចិត្ត និងគាំទ្រ ដែលកាត់ថ្លៃមិនបាន។ ប្រាកដណាស់ អ្នកគាំទ្រកញ្ញាមួយក្រុម បានជូនពរកញ្ញាឲ្យ ធ្វើដំណើរទៅមក មានសុវត្ថិភាព គេចផុតពីជំងឺកូវីដ១៩ មិនតែប៉ុណ្ណោះ គឺជូនពរកញ្ញា អាចទទួលបាន លទ្ធផលល្អ មកកាន់មាតុភូមិវិញ៕

បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមនោះ តោះទៅមើលវីដេអូខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រ៉េត សារីតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T